សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រwww.khmer7hot.blogspot.comឲ្យបានជ្រាបថាឥឡូវគេហទំព័រយើងខ្ញុំបានធ្វើការផ្លាស់ប្ដូរwww.khmer7hot.Blogspot.comទៅជាwww.khmer7hot.tkហើយ​ ដើម្បីជាភាពងាយស្រួលក្នុងការចំណាំគេហទំព័ររបស់យើងខ្ញុំ។ជាក់ស្ដែងខ្ញុំមានសេចក្ដីសោមនស្សយ៉ាងជ្រាវជ្រៅចំពោះប្រិយមិត្ត និង ការរិះគន់របស់លោកអ្នក និង ជាពិសេសសូមជួនពរលោកជួបតែសំណាងល្អរកស៊ីទទួលទានមានបានជារៀងរហូត។សូមអរគុណ និង អរព្រះគុណ!

រដ្ឋធម្មនុញ្ញកម្ពុជា



រដ្ឋធម្មនុញ្ញ
នៃព្រះរាជាណាចក្រកម្ពុជា
បុព្វកថា
-យើងជាប្រជារាស្ដ្រខ្មែរ
ដែលធ្លាប់មានអារ្យធម៌ឧត្ដុងឧត្ដម ប្រទេសជាតិស្ដុកស្ដម្ភ ធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាព ខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយបាន ធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំទ្បុងពីរទសវត្ស ចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្ដរាយទ្រុឌទ្រោមឱន ថយមហាសោក ស្ដាយបាន ភ្ញាក់រលឹកក្រោកឈរទ្បើង ចងបាច់ឆន្ទៈមោះមុត ប្ដូរផ្ដាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និង អារ្យធម៌អង្គរដ៏បវរ កសាងប្រទេស ជាតិឱ្យទៅជា "កោះសន្ដិភាព" ទ្បើងវិញផ្អែកលើប្រព័ន្ធប្រជា ធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិ ឱ្យបាន ឈានទ្បើងរីកចំរើន លូតលាស់ សម្បូររុងរឿង ជានិច្ចនិរន្ដរ៍។
ក្នុងឆន្ទៈមោះមុតនេះ
យើងសរសេរចារឹកក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដូចតទៅ ៖
ជំពូកទី១:
ជំពូកទី២:
ជំពូកទី៣:
ជំពូកទី៤:
ជំពូកទី៥:
ជំពូកទី៦:
ជំពូកទី៧:
ជំពូកទី៨(ថ្មី):
ជំពូកទី៩(ថ្មី):
ជំពូកទី១០(ថ្មី):
ជំពូកទី១១(ថ្មី):
ជំពូកទី១២(ថ្មី):
ជំពូកទី១៣(ថ្មី):
ជំពូកទី១៤(ថ្មី):
ជំពូកទី១៥(ថ្មី):
ជំពូកទី១៦(ថ្មី):

មាត្រាទី១ៈ
ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រ ទ្រង់ប្រតិបត្ដិតាមរដ្ឋធម្មនុញ្ញ និងតាម លទ្ធិប្រជាធិប តេយ្យ សេរីពហុបក្ស។
ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្ដិភាព អព្យាក្រឹត្យ អចិន្ដ្រៃយិ៍ មិនចូលបក្ស សម្ព័ន្ធ។
មាត្រាទី២ៈ
បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភភានដាច់ខាត ក្នុងព្រំដែន របស់ខ្ខួន ដែល មាន កំណត់ ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបាន ទទួល ស្គាល់ជា អន្ដរជាតិ នៅចន្លោះឆ្នាំ ១៩៣៦-១៩៦៩។
មាត្រាទី៣ៈ
ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន។
មាត្រាទី៤ៈ
បាវចនានៃព្រះរាជាណាចក្រកម្ពុជាគឺៈ ជាតិ សាសនា ព្រះមហាក្សត្រ។
មាត្រាទី៥ៈ
ភាសា និងអក្សរ ដែលប្រើប្រាស់ជាផ្លូវការ គឺសាសនានិង អក្សរខ្មែរ។
មាត្រាទី៦ៈ
ភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។
ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិ មានកំណត់នៅក្នុងឧបសម្ព័ន្ធ ១, ២ និង ៣។
ជំពូកទី២: អំពី ព្រះមហាក្សត្រ
មាត្រាទី៧ៈ
ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជសម្បត្ដិ ប៉ុន្ដែទ្រង់មិនកាន់អំណាចទ្បើយ។
ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ ព្រះមហាក្សត្រមិនអាចនណារំលោភបំពានបានទ្បើយ។
មាត្រាទី៨ៈ
ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្ដរូប នៃឯកភាពជាតិ និងនិរន្ដរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នក ធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរព សិទ្ធិ និងសេរីភាព របស់ប្រជាពលរដ្ឋ និងការគោរពសន្ធិ សញ្ញាអន្ដរជាតិ។
មាត្រាទី៩ៈ
ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញកណ្ដាល ដើម្បីធានាការប្រព្រឹត្ដទៅ នៃអំណាច សាធារណៈ អោយមានភាព ទៀងទាត់។
មាត្រាទី១០ៈ
របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង។
ព្រះមហាក្សត្រ ទ្រង់តមានព្រះរាជអំណាចចាត់តាំងព្រហរជ្ជទាយាទ សម្រាប់គ្រងរាជសម្បត្ដិ ទ្បើយ។
មាត្រាទី១១(ថ្មី)ៈ
ក្នុងករណី ដែលព្រះមហាក្សត្រពុំអាចបំពេញ ព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គព្រះ ឈួនជាទង្ងន់ មានការបញ្ជាក់ពី ក្រុមគ្រូពេទ្យជំនាញ ជ្រើសរើសដោយ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ដ្រី នោះប្រធានព្រឹទ្ធសភា បំពេញភារកិច្ច ប្រមុខ រដ្ឋជំនួសព្រះអង្គក្នុងថានៈជាព្រះ រាជានុសិទ្ធិ។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ច ជាប្រមុខរដ្ឋជំនួស ព្រះមហាក្សត្រ ក្នុងថានៈ ជាព្រះរាជានុសិទ្ធិ ពេលព្រះ អង្គទ្រង់ព្រះឈួនជាទង្ងន់ដូចមាន ចែងក្នុងវក្យខ័ណ្ឌខាងលើ។
តំណែងជាប្រមុខរដ្ឋជំនួស ព្រះមហាក្សត្រក្នុងថានៈ ជាព្រះរាជានុសិទ្ធិនេះ អាចនឹង ដូរស្សរជន ផ្សេងទៀត ក្នុងករណីដូចដែលបាន ចែងក្នុងវាក្យ ខ័ណ្ឌខាងលើតាម ឋានានុក្រមដូចតទៅៈ
       - អនុប្រធានទី១ ព្រឹទ្ធសភា
      - អនុប្រធានទី១ រដ្ឋសភា
      - អនុប្រធានទី២ ព្រឹទ្ធសភា
      - អនុប្រធានទី២ រដ្ឋសភា
មាត្រាទី១២(ថ្មី)ៈ
នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានព្រឹទ្ធសភា ទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងឋានៈជាព្រះ រាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងករណី ដែលប្រធានព្រឹទ្ធសភាពុំមានលទ្ធភាពបំពេញភារកិច្ច ជាប្រមុខរដ្ឋស្ដីទីជំនួស ព្រះមហាក្សត្រ ក្នុងពេលព្រះអង្គចូលទីវង្គត ការទទួលភារកិច្ចជាប្រមុខ រដ្ឋស្ដីទីក្នុងឋានៈ ជាព្រះរាជានុសិទ្ធិ ត្រូវអនុវត្ដតាម វាក្យខ័ណ្ឌទី២ និងទី៣ នៃមាត្រា១១ថ្មី
មាត្រាទី១៣(ថ្មី)ៈ
ក្នុងរយៈវេលា៧ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រម្ពុជា ត្រូវបានជ្រើសរើស ដោយក្រុមប្រឹក្សា រាជសម្បត្ដិ។
ក្រុមប្រឹក្សារាជសម្បត្ដិមានៈ
  • ប្រធានព្រឹទ្ធសភា
  • ប្រធានរដ្ឋសភា
  • នាយករដ្ឋមន្ដ្រី
  • សម្ដេចព្រះសង្ឃរាជគណៈមហានិកាយ និងគណៈធម្មយុត្ដិកនិកាយ
  • អនុប្រធានទី១ និងអនុប្រធានទី២ព្រឹទ្ធសភា
  • អនុប្រធានទី១ និងអនុប្រធានទី២រដ្ឋសភា
  • ការរៀបចំនិងការប្រព្រឹត្ដទៅ នៃក្រុមប្រឹក្សារាជសម្បត្ដិ នឹងមានកំណត់ ក្នុងច្បាប់ មួយ។
មាត្រាទី១៤ៈ
ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សមាជិក ព្រះរាជវង្សានុវង្សខ្មែរ ដែលមាន ព្រះជុន្មាយុយ៉ាងតិច ៣០ព្រះវស្សា ហើយដែលជាព្រះរាជ បច្ឆាញាតិនៃព្រះមហាក្សត្រ អង្គឌួង រឺព្រះ មហាក្សត្រ នរោត្ដម រឺក៏ព្រះមហាក្សត្រ ស៊ីសុវត្ថ។
មុនចូលគ្រងរាជសម្បត្ដិ ព្រះមហាក្សត្រទ្រង់ថ្លែង សច្ចាប្រណិធានដូចមាន ចែងក្នុង ឧបសម្ព័ន្ធទី៤។
មាត្រាទី១៥ៈ
ព្រះជាយា នៃព្រះមហាក្សត្រមាន ព្រះរាជឋានៈជាព្រះមហេសី នៃព្រះរាជាណាចក្រ កម្ពុជា។
មាត្រាទី១៦ៈ
ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ពុំមានព្រះរាជសិទ្ធិធ្វើនយោបាយ ទទួលនាទីជា អ្នកដឹកនាំរដ្ឋ រឺជាអ្នក ដឹកនាំរាជរដ្ឋាភិបាល រឺទទួល តួនាទីរដ្ឋបាលរឺនយោបាយទ្បើយ។
ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ទុកព្រះរាជកាយពលបំពេញ ព្រះរាជភារៈបំរើ ប្រយោជន៍សង្គម មនុស្សធម៌ សាសនា និងជួយព្រះមហាក្សត្រ ក្នុងព្រះរាជកាតព្វកិច្ច ផ្នែកពិធីការនិងការទូត។
មាត្រាទី១៧ៈ
ប្រការដែលព្រះមហាក្សត្រ ទ្រង់គ្រងរាជសម្បត្ដិ ប៉ុន្ដែទ្រង់មិនកាន់អំណាចទ្បើយ ហើយដែលមានចែងក្នុង វក្យខ័ណ្ឌទី១នៃ មាត្រាទី៧ នៃរដ្ឋធម្មនុញ្ញនេះមិនអាចសុំកែប្រែ បានដាច់ខាត។
មាត្រាទី១៨(ថ្មី)ៈ
ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភាដោយព្រះរាជសារ។ ព្រះរាជសារនេះ ព្រឹទ្ធសភា និងរដ្ឋសភា មិនអាចយកទៅជជែកពិភាក្សាទ្បើយ។
មាត្រាទី១៩(ថ្មី)ៈ
ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ដ្រី និងទ្រង់តែងតាំងគណៈរដ្ឋមន្ដ្រី តាមបែបបទ ដែលមានចែង ក្នុងមាត្រា១១៩ថ្មី។
មាត្រាទី២០ៈ
ព្រះមហាក្សត្រទ្រង់ទទួលសវនាការ ជាផ្លូវការពីរដងក្នុងមួយខែ ឱ្យនាយករដ្ឋមន្ដ្រី និង គណៈរដ្ឋមន្ដ្រី ចូលគាល់រាយការណ៍ទូលថ្វាយទ្រង់ ជ្រាបអំពីសភាពការណ៍ នៃប្រទេស ជាតិ។
មាត្រាទី២១ៈ
តាមសេចក្ដីស្នើ របស់គណៈរដ្ឋមន្ដ្រី ព្រះមហាក្សត្រ ទ្រង់ទ្បាយព្រហស្ថលេខា លើព្រះរាជក្រិត្យ តែងតាំងផ្លាស់ផ្ដូរ រឺបញ្ចប់ភារកិច្ចមន្ដ្រី ជាន់ខ្ពស់ស៊ីវិល និងយោធា ឯកអគ្គរាជទូត និងប្រេសិតវិសាមញ្ញ និង ពេញសមត្ថភាព។
តាមសេចក្ដីស្នើរបស់ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ទ្បាយ ព្រហស្ថលេខា លើ ព្រះរាជក្រិត្យ តែងតាំង ផ្លាស់ ផ្ដូរ រឺដកចៅក្រមផ្នែកយុត្ដាធិការ។
មាត្រាទី២២(ថ្មី)ៈ
នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹង ជាសាធារណៈ ដាក់ ប្រទេសជាតិស្ថិត ក្នុងភាពអាសន្នក្រោយពីបានឯកភាពពីនាយករដ្ឋមន្ដ្រី ប្រធានរដ្ឋសភា និងប្រធាន ព្រឹទ្ធសភា។
មាត្រាទី២៣ៈ
ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ។ អគ្គមេបញ្ជាការ កងយោធពលខេមរ ភូមិន្ទត្រូវបាន តែងតាំង ទ្បើងដើម្បីបញ្ជា កងយោធពលខេមរភូមិន្ទ នេះ។
មាត្រាទី២៤(ថ្មី)ៈ
ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតី នៃឧត្ដមក្រុមប្រឹក្សាការពារជាតិ ដែលនឹងត្រូវបង្កើត ទ្បើងដោយ ច្បាប់មួយ។
ព្រះមហាក្សត្រទ្រង់ប្រកាស សង្គ្រាមក្រោយការអនុម័ត របស់រដ្ឋសភា និងព្រឹទ្ធសភា។
មាត្រាទី២៥ៈ
ព្រះមហាក្សត្រទ្រង់ ទទួលសាតាំងឯកអគ្គរដ្ឋទូត រឺ ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសក្រៅ មកប្រចាំព្រះរាជាណា ចក្រកម្ពុជា។
មាត្រាទី២៦(ថ្មី)ៈ
ព្រះមហាក្សត្រទ្រង់ ទ្បាយព្រហស្ថលេខាលើសន្ធិសញ្ញា និងអនុសញ្ញាអន្ដរជាតិ ហើយ ទ្រង់ប្រទានសច្ចាប័ន លើសន្ធិសញ្ញា និង អនុសញ្ញាទាំងនោះក្រោយបាន ទទួលការអនុម័ត យល់ព្រមពីរដ្ឋសភា និងព្រឹទ្ធសភា។
មាត្រាទី២៧ៈ
ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស។
មាត្រាទី២៨(ថ្មី)ៈ
ព្រះមហាក្សត្រទ្រង់ទ្បាយព្រហស្ថលេខា លើព្រះរាជក្រមប្រកាសអោយប្រើ រដ្ឋធម្មនុញ្ញ ច្បាប់ដែលរដ្ឋសភា បានអនុម័ត និងព្រឹទ្ធ សភាបានពិនិត្យចប់សព្វគ្រប់រួចហើយ និងទ្រង់ទ្បាយ ព្រហស្ថលេខាលើ ព្រះរាជក្រិត្យតាម សេចក្ដីស្នើរសុំពីគណៈរដ្ឋមន្ដ្រី។
ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាល ព្រះរោគនៅបរទេស ក្នុងពេល នោះព្រះមហាក្សត្រ មានសិទ្ធិផ្ទេរ អំណាចទ្បាយព្រហស្ថលេខា នៅលើព្រះរាជក្រម រឺព្រះរាជក្រិត្យខាងលើនេះទៅប្រមុខ រដ្ឋស្ដីទីចុះហត្ថាលេខាជំនួសដោយព្រះ រាជសារ ប្រគល់សិទ្ធិ។
មាត្រាទី២៩(ថ្មី)ៈ
ព្រះមហាក្សត្រទ្រង់បង្កើត និងប្រទានគ្រឿងស្សរយយសជាតិ។ ព្រះមហាក្សត្រទ្រង់សំរេច ប្រទានឋានន្ដរសក្ដិ ឋានៈយោធា និងស៊ីវិលតាមច្បាប់កំណត់។
មាត្រាទី៣០(ថ្មី)ៈ
ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្ដមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ច ជាប្រមុខរដ្ឋស្ដីទីជំនួស ព្រះមហាក្សត្រពេល ព្រះអង្គទ្រង់អវត្ដមាន ការទទួលបន្ទុកភារកិច្ចជា ប្រមុខរដ្ឋស្ដីទី ត្រូវអនុវត្ដតាមវាក្យខ័ណ្ឌទី២ និងទី៣ នៃមាត្រា១១ ថ្មី។
មាត្រាទី៣១ៈ
ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាស ជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំង ទ្បាយទាក់ទងទៅ នឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។
ប្រជាពលរដ្ឋខ្មែរមានភាព ស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីកិច្ចដូចគ្នា ទាំងអស់ដោយត ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន រឺស្ថានភាពឯទៀតទ្បើយ។ ការប្រើ សិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវអោយប៉ះពាល់ដល់ សិទ្ធិសេរីភាព អ្នកដ៏ទៃទ្បើយ។ ការប្រើសិទ្ធិ សេរីភាពនេះ ត្រូវ ប្រព្រឹត្ដតាម លក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។
មាត្រាទី៣២ៈ
ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្ដិសុខផ្ទាល់ខ្លួន។ ទោសប្រហារ ជីវិត មិនត្រូវ មានទ្បើយ។
មាត្រាទី៣៣ៈ
ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស រឺចាប់បញ្ជូនខ្លួនទៅអោយប្រទេស ក្រៅណាមួយទ្បើយ លើកលែងតែ មានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។
ប្រជាពលរដ្ឋខ្មែដែលកំពុងរស់នៅឯបរទេសត្រូវបារដ្ឋគាំពារ។
ការទទួលសញ្ជាតិខ្មែរត្រូវកំណត់ក្នុងច្បាប់។
មាត្រាទី៣៤(ថ្មី)ៈ
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះអោយគេបោះឆ្នោត។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច២៥ឆ្នាំ អាចឈរឈ្មោះអោយគេ បោះឆ្នោតជ្រើស តាំងជាតំណាងរាស្ដ្រ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច៤០ឆ្នាំ អាចឈរឈ្មោះអោយគេ បោះឆ្នោតជ្រើសតាំង ជាសមាជិកព្រឹទ្ធ សភា។
បទបញ្ញត្ដិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់ បោះឆ្នោត។
មាត្រាទី៣៥ៈ
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេស ជាតិ។
សេចក្ដីស្នើរទាំងទ្បាយរបស់ ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយ យ៉ាងហ្មតចត់ពីអង្គការ រដ្ឋ។
មាត្រាទី៣៦ៈ
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិជ្រើសរើសមុខរបរសមស្របតាមសមត្ថភាពរបស់ខ្លួន តាមសេក្ដី ត្រូវការរបស់សង្គម។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នាចំពោះការងាដូចគ្នា។ ការងារមេផ្ទះមានតំលៃស្មើគ្នា នឹងកំរៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលការធានារ៉ាប់រងសង្គម និងអត្ថប្រយោជន៍ខាង សង្គមកិច្ច ដែលមានចែងក្នុងច្បាប់។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបង្កើតសហជីព និងចូលជាសមាជិកសហជីពនេះ។
ការរៀបចំ និងការប្រព្រឹត្ដទៅនៃសហជីពនឹងមានកំណត់ក្នុងច្បាប់។
មាត្រាទី៣៧ៈ
សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្ដិវិធីត្រូវយកមកអនុវត្ដនៅក្នុងក្របខ័ណ្ឌនៃច្បាប់។
មាត្រាទី៣៨ៈ
- ច្បាប់រ៉ាបរងមិនអោយមានការរំរលោភបំពាន លើរូបរាងការបុគលណាមួយទ្បើយ។
- ច្បាប់ការពារជីវិតកិត្ដិយសនិងសេចក្ដីថ្លៃថ្នូរបស់ប្រជាពលរដ្ឋ។
- ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនរឺការឃុំខ្លួនជនណាមួយ នឹងអាចធ្វើទៅកើត លុះត្រាតែ អនុវត្ដ ត្រឹមត្រូវតាមបញ្ញត្ដិ ច្បាប់។
- ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ រឺប្រព្រឹត្ដកម្មណាមួយដែលបន្ថែមទម្ងន់ទណ្ឌកម្ម អនុវត្ដចំពោះ ជនជាប់ឃុំឃាំង រឺ ជាប់ពន្ធនាគារត្រូវហាមឃាត់មិនអោយធ្វើទ្បើយ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ដ និង អ្នកសមគំនិតត្រូវទទួលទោសតាមច្បាប់។
- ការទទួលសារភាពដែលកើតទ្បើងពីការបង្ខិតបង្ខំតាមផ្លូវការក្ដី តាមផ្លូវចិត្ដក្ដី មិនត្រូវ ទុកជាភស្ដុតាង នៃពិរុទ្ធភាព ទេ។
- វិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។
- ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សតទោស ដរាបតុលាការមិនទាន់កាត់ទោស ជាស្ថាពរ។
ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ។
មាត្រាទី៣៩ៈ
ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្ដឹងបរិហារ ប្ដឹងតវ៉ា រឺប្ដឹងទាសំណងជួសជុលការខូចខាត ដែល បណ្ដាលមកពីអំពើរ ខុសច្បាប់របស់ អង្គការរដ្ឋ របស់អង្គការសង្គម និងរបស់បុគ្គលិក នៃអង្គការទាំងនោះ។ ការដោះស្រាយ បណ្ដឹងតវ៉ា និងសំណងជួសជុលការខូច ខាតជា សមត្ថកិច្ច របស់តុលាការ។
មាត្រាទី៤០ៈ
សេរីភាពក្នុងការដើរឆ្ងាយជិត និងតាំងទីលំនៅនៅក្នុងស្ថានភាពស្របច្បាប់ របស់ ប្រជាពលរដ្ឋត្រូវបាន គោរព។
ប្រជាពលរដ្ឋខ្មែរអាចចេញទៅតាំងទីលំនៅនៅប្រទេស រឺវិលត្រលប់មកវិញបាន។
ការរក្សាសិទ្ធិមិនអោយរំលោភលើលំនៅឋាន និងអាថ៌កំបាំងនៃការឆ្លើយឆ្លងតាមលិខិត តាសារទូរលេខ ទូរគមនាគមន៍ និង តាមទូរស័ព្ទត្រូវបានធានា។
ការឆែកឆេរលំនៅឋាន សម្ភារៈវត្ថុ និងលើរូបបុគ្គលត្រូវធ្វើឱ្យស្របនឹងបញ្ញត្ដិច្បាប់។
មាត្រាទី៤១ៈ
ប្រជាពលរដ្ឋខ្មែរមានសេរីភាព ខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារពត៌មាន សេរីភាពខាងការបោះពុម្ភផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយមិនអាច ឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំអោយ ប៉ះពាល់ដល់កិត្ដិយសរបស់អ្នកដ៏ទៃ ដល់ទំនៀម ទំលាប់ ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្ដិសុខជាតិបានទ្បើយ។
របបសារពត៌មានត្រូវរៀបចំទ្បើងដោយច្បាប់។
មាត្រាទី៤២ៈ
ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគម និងគណៈបក្សនយោបាយ។ សិទ្ធិនេះត្រូវកំណត់ ក្នុងច្បាប់។
ប្រជាពលរដ្ឋខ្មែរទាំងទ្បាយ អាចចូលរួមក្នុងអង្គការមហាជនជួយគ្នាទៅវិញទៅមក ការពារ សមិទ្ធិផលជាតិ និងសណ្ដាប់ធ្នាប់ សង្គម។
មាត្រាទី៤៣ៈ
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិពេញទីខាងជំនឿ។
សេរីភាពខាងជំនឿ និងការប្រតិបត្ដិខាងសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខខ័ណ្ឌ ដែលមិន ប៉ះពាល់ដល់ជំនឿ រឺសាសនាដ៏ទៃទៀត ដល់សណ្ដាប់ធ្នាប់ និងសន្ដិសុខសាធារណៈ។
ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
មាត្រាទី៤៤ៈ
ជនណាក៏ដោយទោះជាបុគ្គលក្ដី សមូហភាពក្ដីមានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ មានតែរូប វន្ដបុគ្គល រឺនិតិបុគ្គល ដែលមានសញ្ជាតិ ជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។
កម្មសិទ្ធិឯកជនស្របច្បាប់ស្ថិតនៅក្រោមការគាំពារនៃច្បាប់។
ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈតំរូវ អោយធ្វើក្នុងករណី ដែលច្បាប់បាន បញ្ញត្ដិទុក ហើយត្រូវផ្ដល់សំណងជាមុនដោយសមរម្យ និងយុត្ដិធម៌។
មាត្រាទី៤៥ៈ
ការរើសអើងគ្រប់ប្រភេទ ប្រឆាំងនឹងស្ដ្រីភេទត្រូវបំបាត់ចោល។
ការធ្វើអាជីវកម្មលើការងាររបស់ស្ដ្រីត្រូវហាមឃាត់។
បុរស និងស្ដ្រីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ។
អាពាហ៍ពិពាហ៍ត្រូវធ្វើតាមលក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់ និងតាមគោលការស្ម័គ្រចិត្ដប្ដី មួយប្រពន្ធមួយ។
មាត្រាទី៤៦ៈ
អំពើរលកដូរមនុស្ស អំពើរធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើរអាសអាភាសដែលប៉ះពាល់ ដល់ សេចក្ដីថ្លៃថ្នូររបស់នារីត្រូវ ហាមឃាត់។
ត្រូវហាមឃាត់មិនឱ្យមានការបញ្ឍប់នារីដោយមូលហេតុមានគភ៌។ នារីមានសិទ្ធិឈប់សំរាក នៅពេលសម្រាលកូនដោយទទួលប្រាក់បៀវត្ស និងដោយមានការធានារក្សាសិទ្ធិអតីតភាព ក្នុងការងារ និងអត្ថប្រយោជន៍ក្នុងសង្គមផ្សេងៗទៀត។
រដ្ឋ និងសង្គមយកចិត្ដទុកដាក់បង្កលក្ខណៈ ឱ្យនារីជាពិសេសនារីនៅជនបទ ដែលគ្មាន ទីពឹងបានទទួលការ ឧបត្ថម្ភ ដើម្បីមានមុខ របរ មានលទ្ធភាពព្យាបាលជំងឺ ឱ្យកូនទៅរៀន និងមានជីវភាពរស់នៅសមរម្យ។
មាត្រាទី៤៧ៈ
មាតាបិតាមានកាតព្វកិច្ចចិញ្ចឹមថែរក្សា និងអប់រំកូនឱ្យទៅជាពលរដ្ឋល្អ។
កូនមានករណីកិច្ចចិញ្ចឹម និងបីបាច់ថែរក្សាមាតាបិតាដែលចាស់ជរាតាមទំនាមទំលាប់ខ្មែរ។
មាត្រាទី៤៨ៈ
រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្ដីពីកុមារ ជាពិសេស សិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការ អប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារ ក្នុងស្ថានការមានសង្គ្រាម និងការការពារ ប្រឆាំងនឹងអាជីវកម្មសេដ្ឋកិច្ច រឺកាមគុណ លើកុមារ។
រដ្ឋគាំពារប្រឆាំងនឹងការងារទាំងទ្បាយ ដែលអាចធ្វើឱ្យខូចដល់ការអប់រំ និងការរៀនសូត្ ររបស់កុមារ រឺដែល ណែនាំឱ្យអន្ដរាយ ដល់សុខភាព រឺសុខមាលភាពរបស់កុមារ។
មាត្រាទី៤៩ៈ
ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។
ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។
កាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្ដតាមបញ្ញត្ដិច្បាប់។
មាត្រាទី៥០ៈ
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវគោរពគោលការណ៍អធិបតេយ្យជាតិ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុ បក្ស។
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវគោរពទ្រព្យសម្បត្ដិសាធារណៈ និងកម្មសិទ្ធិស្របច្បាប់របស់ឯកជន។
ជំពូកទី: អំពី របបនយោបាយ
មាត្រាទី៥១(ថ្មី)ៈ
ព្រះរាជាណាចក្រកម្ពុជាអនុវត្ដនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។
ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។
អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាច របស់ខ្លួនតាមរយៈ រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង សាលាជំរះក្ដី អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិបញ្ញត្ដិ អំណាចនីតិប្រតិបត្ដិ និងអំណាចតុលាការ។
មាត្រាទី៥២ៈ
រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញារក្សាការពារឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា អនុវត្ដនយោបាយ បង្រួបបង្រួមជាតិដើម្បីការពារឯកភាពជាតិ រក្សាការពារទំនៀមទំលាប់ និងប្រពៃណី ល្អរបស់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការពារ នីត្យានុកូលភាព ធានាសណ្ដាប់ធ្នាប់ និងសន្ដិសុខ សាធារណៈ។ រដ្ឋយកចិត្ដទុកដាក់ជា អទិភាពចំពោះជីវភាពរស់នៅ និងសុខមាលភាព របស់ប្រជាពលរដ្ឋ។
មាត្រាទី៥៣ៈ
ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ច នូវនយោបាយអព្យាក្រិតអចិន្ដ្រៃយ៍ និងមិនចូល បក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជា រួមរស់ដោយសន្ដិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដ៏ទៃទៀតទាំង អស់លើសកលលោក។
ព្រះរាជាណាចក្រកម្ពុជា មិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងនៃប្រទេសដ៏ទៃ ដោយផ្ទាល់ រឺដោយ ប្រយោលទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្ដិវិធី និង គោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។
ព្រះរាជាណាចក្រកម្ពុជាមិនចងសម្ព័ន្ធយោធា រឺចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹង អព្យាក្រឹតភាពរបស់ ខ្លួនទ្បើយ។
ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាត ឱ្យមានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋាន របស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌ នៃសំណូមពររបស់អង្គការ សហប្រជាជាតិ។
ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេស ជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹក ហ្វឺនកងកម្លាំងប្រដាប់ អាវុធ និងជំនួយផ្សេងៗទៀតដើម្បីការពារខ្លួន និងធានាសណ្ដាប់ធ្នាប់ និងសន្ដិសុខ សាធារណៈនៅផ្ទៃក្នុងប្រទេស។
មាត្រាទី៥៤ៈ
ការផលិត ការប្រើប្រាស់ ការរក្សាទុកអាវុធបរមាណូ អាវុធគីមី រឺអាវុធវេត្រាណូត្រូវ ហាមឃាត់ដាច់ខាត។
មាត្រាទី៥៥ៈ
សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងទ្បាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បរណភាពទឹកដី អព្យាក្រឹតភាព និង ឯករាជ្យជាតិរបស់ប្រទេសកម្ពុជាត្រូវលុបចោល។
ជំពូកទី: អំពី សេដ្ឋកិច្ច
មាត្រាទី៥៦ៈ
ព្រះរាជាណាចក្រកម្ពុជាអនុវត្ដប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។
ការរៀបចំ និងការប្រព្រឹត្ដទៅនៃប្រព័ន្ធសេដ្ឋកិច្ចនេះនឹងមានកំណត់ក្នុងច្បាប់។
មាត្រាទី៥៧ៈ
ការយកពន្ធដារនឹងអាចយកទៅបានលុះត្រាតែមានច្បាប់អនុញ្ញាត។ ថវិការជាតិត្រូវបាន កំណត់ឱ្យអនុវត្ដ តាមច្បាប់។
របបគ្រប់គ្រងរូបិយវត្ថុ និងប្រព័ន្ធហិរញ្ញវត្ថុត្រូវកំណត់ក្នុងច្បាប់។
មាត្រាទី៥៨ៈ
ទ្រព្យសម្បត្ដិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោមបាតសមុទ្រ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌល សេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេស និងសំណង់ផ្សេងៗទៀត ដែលបានកំណត់ ថាជារបស់ រដ្ឋ។
ការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្ដិរដ្ឋនឹងត្រូវកំណត់ក្នុងច្បាប់។
មាត្រាទី៥៩ៈ
រដ្ឋត្រូវរក្សាការពារបរិដ្ឋាន និងតុល្យភាពនៃភោគទ្រព្យធម្មជាតិ ហើយត្រូវចាត់ចែងឱ្យមាន ផែនការ ច្បាស់លាស់ក្នុងការគ្រប់គ្រង មានជាអាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ ភោគោត្ដសាស្ដ្រ ប្រព័ន្ធអេកូទ្បូស៊ី រ៉ែ ថាមពល ប្រេងកាត និងឧស្ម័ន ថ្ម និងខ្សាច់ ត្បូងថ្ម ព្រៃឈើ និង អនុផលព្រៃឈើ ពពួកសត្វព្រៃ មច្ឆាជាតិ ធនធានជលផល។
មាត្រាទី៦០ៈ
ពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរី។ ការតម្រូវអោយលក់ផលិតផល ជូនរដ្ឋ រឺការយក ភោគផល រឺទ្រព្យ សម្បត្ដិ ឯកជនទៅប្រើប្រាស់ ទោះបីមួយរយៈពេល ក៏ដោយត្រូវហាមឃាត់ លើកលែង តែក្នុងករណីពិសេសដែលមានច្បាប់ អនុញ្ញាត។
មាត្រាទី៦១ៈ
រដ្ឋជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ឧស្សាហកម្ម ចាប់ពីតំបន់ដាច់ ស្រយាលដោយយកចិត្ដទុក ដាក់ត្រលប់ទៅលើនយោបាយទឹក ភ្លើង ផ្លូវ និងមធ្យោបាយដឹកជញ្ជូនបច្ចេកទេសទំនើប និងប្រព័ន្ធណទាន។
មាត្រាទី៦២ៈ
រដ្ឋយកចិត្ដទុកដាក់ ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយ រកទីផ្សារលក់ផលិត ផល។
មាត្រាទី៦៣ៈ
រដ្ឋយកចិត្ដទុកដាក់គ្រប់គ្រងទីផ្សារ ជួយឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានកំរិត សមរម្យ។
មាត្រាទី៦៤ៈ
រដ្ឋហាមឃាត់ និងផ្ដន្ទាទោសជាទម្ងន់ដល់ជនណាដែលនាំចូលផលិតផល លក់ដូរ គ្រឿងញៀន ទំនិញក្លែងក្លាយហួសរយៈពេលប្រើ ដែលប៉ះពាល់ដល់សុខភាព និងអាយុជីវិត របស់អ្នកប្រើប្រាស់។
ជំពូកទី: អំពី អប់រំ វប្បធម៌ និងសង្គមកិច្ច
មាត្រាទី៦៥ៈ
រដ្ឋត្រូវការពារ និងលើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលការអប់រំប្រកបដោយ គុណភាព នៅគ្រប់កំរិត និងត្រូវចាត់ វិធានការគ្រប់បែយ៉ាងជាជំហ៊ានៗ ដើម្បីអោយការ អប់រំនេះបានទៅដល់ប្រជាពលរដ្ឋ គ្រប់រូប។
រដ្ឋយកចិត្ដទុកដាក់ដល់វិស័យអប់រំកាយ និងកីទ្បាដែលជាសុខមាលភាពរបស់ប្រជាពលរដ្ឋ ខ្មែរគ្រប់រូប។
មាត្រាទី៦៦ៈ
រដ្ឋកសាងប្រព័ន្ធអប់រំមួយពេញលេញ និងឯកភាពនៅទូទាំងប្រទេសដែលធានាអោយបាន នូវគោលការណ៍ សេរីភាពខាងសិក្សា ធិការ និង គោលការណ៍សមត្ថភាពក្នុងការអប់រំ ដើម្បីអោយប្រជាពលរដ្ឋ គ្រប់រូបមានភ័ព្វសំណាងគ្រប់គ្រាន់ស្មើគ្នាក្នុងការ កសាងជីវិត។
រដ្ឋអនុវត្ដកម្មវិធីសិក្សា និងគោលការណ៍គរុកោសល្យទំនើប រាប់បញ្ចូលទាំងបច្ចេកវិទ្យា និងភាសាបរទេស។
រដ្ឋគ្រប់គ្រងគ្រឺះស្ថានសិក្សា និងថ្នាក់សិក្សាសាធារណៈ និងឯកជននៅគ្រប់ភូមិសិក្សា។
មាត្រាទី៦៨ៈ
រដ្ឋផ្ដល់កិច្ចការអប់រំផ្នែកបឋម និងមធម្យសិក្សា នៅសាលារៀនសាធារណៈសម្រាប់ ប្រជាពលរដ្ឋ គ្រប់រូប ដោយតបង់ថ្លៃ។
ប្រជាពលរដ្ឋត្រូវបានទទួលការអប់រំយ៉ាងតិចប្រាំបួនឆ្នាំ។
រដ្ឋជួយផ្សព្វផ្សាយ និងលើតំកើងសាលាបាលី និងពុទ្ធិកសិក្សា។
មាត្រាទី៦៩ៈ
រដ្ឋមានកាតព្វកិច្ចថែរក្សា និងពង្រីកវប្បធម៌ជាតិ។
រដ្ឋមានកាតព្វកិច្ចការពារ និងពង្រីកភាសាខ្មែរឱ្យសមស្របនឹងសេចក្ដីត្រូវការ។
រដ្ឋមានកាតព្វកិច្ចថែរក្សា និងការពារប្រាសាទបុរាណ វត្ថុសិល្បៈបុរាណ និងកែលំអរ រមណីយដ្ឋានប្រវត្ដិ សាស្ដ្រទ្បើងវិញ។
មាត្រាទី៧០ៈ
បទល្មើសទាំងទ្បាយដែលប៉ះពាល់ រឺពាក់ព័ន្ធទៅនឹងបេតិកភ័ណ្ឌវប្បធម៌ និងបេតិកភ័ណ្ឌ សិល្បៈ ត្រូវផ្ដន្ទា ទោសជាទម្ងន់។
មាត្រាទី៧១ៈ
បរិវេណបេតិកភ័ណ្ឌជាតិ ក៏ដូចជាបេតិកភ័ណ្ឌដែលបានបញ្ចូលជាបេតិភ័ណ្ឌពិភពលោក ត្រូវទុកជាតំបន់ អព្យាក្រឹតដែលមិនឱ្យ មានសកម្មភាពយោធា។
មាត្រាទី៧២ៈ
សុខភាពរបស់ប្រជារាស្ដ្រត្រូវបានធានា។ រដ្ឋយកចិត្ដដល់ការការពារជម្ងឺ និងព្យាបាលជម្ងឺ។ ប្រជារាស្ដ្រ ក្រីក្រត្រូវបានទទួល ការពិនិត្យរោគដោយតបង់ថ្លៃនៅតាមមន្ទីរពេទ្យ គិលាដ្ឋាន និងមន្ទីសម្ភពសាធារណៈ។
រដ្ឋរៀបចំអោយមានគិលានដ្ឋាន និងមន្ទីរសម្ភពដល់ជនបទ។
មាត្រាទី៧៣ៈ
រដ្ឋយកចិត្ដទុកដាក់ចំពោះកុមារ និងមាតា។ រដ្ឋរៀបចំអោយមានទារកដ្ឋាន និងជួយឧត្ថម្ភនារី ដែល មានកូនច្រើនក្នុងបន្ទុក ហើយអត់ទីពឹង។
មាត្រាទី៧៤ៈ
រដ្ឋជួយឧបត្ថម្ភជនពិការ និងដល់គ្រួសារយុទ្ធជនដែលបានបូជាជីវិតដើម្បីប្រទេសជាតិ។
មាត្រាទី៧៥ៈ
រដ្ឋចាត់ចែងឱ្យមានរបបសន្ដិសុខសង្គម ដល់កម្មករ និងនិយោជិត។
ជំពូកទី: អំពី រដ្ឋសភា
មាត្រាទី៧៦ៈ
រដ្ឋសភាមានសមាជិកជាតំណាងរាស្ដ្រយ៉ាងតិច១២០រូប។
តំណាងរាស្ដ្រត្រូវជ្រើសតាំង ដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាម វិធីជ្រើសរើសឆ្នោត ជាសម្ងាត់។
តំណាងរាស្ដ្រអាចឈរឈ្មោះបោះឆ្នោតសាជាថ្មីបាន។
អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ដ្រ គឺប្រជារាស្ដ្រខ្មែរទាំងពីរភេទដែល មានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ២៥ឆ្នាំ មានសញ្ជាតិ ខ្មែរតាំងពីកំណើត។
អង្គការរៀបចំការបោះឆ្នោត បែបបទ និងការប្រព្រឹត្ដទៅនៃការបោះឆ្នោតត្រូវកំណត់ ក្នុងច្បាប់ឆ្នោត។
មាត្រាទី៧៧ៈ
តំណាងរាស្ដ្រក្នុងរដ្ឋសភាជាតំណាងប្រជាជាតិខ្មែរ ទាំងមូលពុំមែនគ្រាន់តែជាតំណាង ប្រជាពលរដ្ឋ ក្នុង មណ្ឌល របស់ខ្លួននោះទេ។
អាណត្ដិអាជ្ញាបញ្ជាទាំងទ្បាយត្រូវចាត់ទុកជាមោឃៈ។
មាត្រាទី៧៨ៈ
នីតិកាលរបស់រដ្ឋសភាមានកំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភា ថ្មីចូល កាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបាន រំលាយមុនផុតអាណត្ដិបានទ្បើយ វៀរលែងតែក្នុង ករណីដែលរាចរដ្ឋាភិបាលត្រូវបាន ទំលាក់២ដង ក្នុង រយៈ១២ខែ។
ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវទំលាយរដ្ឋសភា ក្រោយពីព្រះអង្គទ្រង់បាន ទទួលការស្នើរ ពីនាយករដ្ឋមន្ដ្រី និងបន្ទាប់ពី ទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា។
ការបោះឆ្នោត ដើម្បីជ្រើសរើសរដ្ឋសភាថ្មី នឹងប្រព្រឹត្ដទៅក្នុងរយៈពេល៦០ថ្ងៃយ៉ាងយូរ ចាប់តាំងពីរ ថ្ងៃរំលាយរដ្ឋសភាមក។
ក្នុងរយៈកាលនេះរាជរដ្ឋាភិបាលមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃប៉ុណ្ណោះ។
ក្នុងពេលមានសង្គ្រាម រឺក្នុងកាលៈទេសៈពិសេសដទៃទៀតដែលមិនអាច ធ្វើការបោះឆ្នោត កើត រដ្ឋសភាអាច ប្រកាសបន្ដនីតិកាល របស់ខ្លួនមួយដងបានមួយឆ្នាំតាមសំណើររបស់ ព្រះមហាក្សត្រ។
ការប្រកាសបន្ដនីតិកាលរបស់រដ្ឋសភាត្រូវសំរេច ដោយមតិយល់ព្រមពីរភាគបីយ៉ាងតិច នៃចំនួន សមាជិក សភាទាំងមូល។
មាត្រាទី៧៩ៈ
អណត្ដិនៃសមាជិករដ្ឋសភាមានវិសមិតភាពជាមួយការ បំពេញមុខងារសាធារណៈជាសកម្ម និងជាមួយមុខងារ ជាសមាជិកនៃ ស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ វៀរលែងតែទៅបំពេញមុខងារក្នុង គណៈរដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាល។
ក្នុងករណីនេះសមាជិកសភារូបនោះមានឋានៈជាសមាជិករដ្ឋសភាធម្មតា ប៉ុន្ដែមិនត្រូវមាន មុខតំណែងអ្វី ទាំងអស់ក្នុងគណៈ កម្មាធិការអចិន្ដ្រៃយិ៍ និងក្នុងគណៈកម្មាធិការផ្សេងៗ នៃរដ្ឋសភា។
មាត្រាទី៨០ៈ
តំណាងរាស្ដ្រមានអភ័យឯកសិទ្ធិសភា។
តំណាងរាស្ដ្ររូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួនឃាត់ខ្លួន រឺឃុំខ្លួន ដោយហេតុពីបាន សម្ដែងយោបល់ រឺ បញ្ចេញមតិ ក្នុងការបំពេញមុខងាររបស់ខ្លួន សោះទ្បើយ។
ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន រឺការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភា នឹងអាច ធ្វើទៅកើត លុះត្រាតែមានការ យល់ព្រមពីរដ្ឋសភា រឺពីគណៈកម្មាធិការអចិន្ដ្រៃយិ៍ របស់ រដ្ឋសភា ក្នុងចន្លោះសម័យ ប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទ ល្មើសព្រហ្មទ័ណ្ឌ ជាក់ស្ដែង។ ក្នុងករណីខាងក្រោយនេះ ក្រសួងសមត្ថកិច្ចត្រូវធ្វើសេចក្ដីរាយការណ៍ជូន រដ្ឋសភា រឺជូនគណៈ កម្មាធិការអចិន្ដ្រៃយិ៍របស់ រដ្ឋសភាជា បន្ទាន់ដើម្បីសំរេច។
សេចក្ដីសំរេចរបស់គណៈកម្មាធិការអចិន្ដ្រៃយិ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំ រដ្ឋសភាខាងមុខ ដើម្បី អនុម័តតាមមតិភាគ ច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។
ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ដ្រណាមួយត្រូវផ្អាក ប្រសិនបើ រដ្ឋសភាបានបញ្ចេញមតិ ឱ្យផ្អាកតាមមតិភាគច្រើនបីភាគបួននៃចំនួនសមាជិក រដ្ឋសភាទាំងមូល។
មាត្រាទី៨១ៈ
រដ្ឋសភាមានថវិការស្វយ័តសំរាប់ដំណើរការ។
តំណាងរាស្ដ្រត្រូវទទួលប្រាក់បំណាច់។
មាត្រាទី៨២ៈ
រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោតតាមការកោះ ប្រជុំរបស់ ព្រះ មហាក្សត្រ។
មុនចាប់ផ្ដើមការងាររបស់ខ្លួន រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុងសម្រេចអំពីសុពលភាព នៃអាណត្ដិ របស់ សមាជិកនិមួយៗ និងត្រូវ បោះឆ្នោតជ្រើសរើសដាច់ដោយទ្បែកពីគ្នានូវ ប្រធាន អនុប្រធានរដ្ឋសភា ដោយមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋ សភាទាំងមូល។
តំណាងរាស្ដ្រទាំងអស់ត្រូវធ្វើសច្ចាប្រណិធាន មុនចូលកាន់តំណែងដូចមានខ្លឹមសារ មានចែង ក្នុងឧបសម្ព័ន្ធ៥។
មាត្រាទី៨៣ៈ
រដ្ឋសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។
សម័យប្រជុំនីមួយៗមានរថេរៈវេលាយ៉ាងតិចបីខែ។ បើមានសំនូមពរពីព្រះមហាក្សត្រ រឺសេចក្ដីស្នើរសុំពី នាយករដ្ឋមន្ដ្រី រឺពីសមាជិករដ្ឋសភាចំនួនមួយភាគបីយ៉ាងតិច គណៈកម្មាធិការ អចិន្ដ្រៃយិ៍រដ្ឋសភា កោះប្រជុំរដ្ឋសភាជាវិសាមញ្ញ។
ក្នុងករណីនេះរបៀបវីរៈជាក់លាក់ នៃសម័យប្រជុំជាវិសាមញ្ញ ត្រូវផ្សាយដល់ប្រជារាស្ដ្រ ជាមួយនឹង ថ្ងៃកំណត់ ប្រជុំ។
មាត្រាទី៨៤ៈ
នៅចន្លោះសម័យប្រជុំរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ដ្រៃយិ៍របស់រដ្ឋសភា ទទួលភារកិច្ច ចាត់ចែង ការងារ។
គណៈកម្មាធិការអចិន្ដ្រៃយិ៍របស់រដ្ឋសភារួមមានប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និង ប្រធានគណៈកម្មាធិការ ទាំងអស់របស់ រដ្ឋសភា។
មាត្រាទី៨៥ៈ
សម័យប្រជុំរដ្ឋសភាត្រូវធ្វើនៅរាជធានី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសាលប្រជុំរបស់ រដ្ឋសភាលើកលែង តែមានការសំរេច ផ្សេងចុះក្នុងលិខិតកោះប្រជុំដោយកាលៈទេសៈ តម្រូវ។
ក្រៅពីករណីខាងលើ និងក្រៅពីកន្លែង និងនីតិកាលបរិច្ឆេទដែលកំណត់ក្នុងសេចក្ដីអញ្ជើញ ការប្រជុំណា ក៏ដោយរបស់រដ្ឋសភា ត្រូវទុកជាខុសច្បាប់ ហើយជាអសារសូន្យ ពេញលក្ខណៈ។
មាត្រាទី៨៦ៈ
ក្នុងកាលៈទេសៈដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន រដ្ឋសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ រដ្ឋសភាមាន សិទ្ធិសំរេចបញ្ចប់ កាលៈទេសៈ ពិសេសខាងលើនេះកាលបើសភាពការណ៍ អនុញ្ញាត។
បើរដ្ឋសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ជាអាទិ៍នៅពេលដែលកំលាំង បរទេសចូល មកកាន់កាប់ទឹកដី ការប្រកាស ភាពអាសន្នត្រូវបន្ដទៅមុខជាស្វ័យប្រវត្ដិ។
នៅពេលដែលឋិតក្នុងភាពអាសន្ន រដ្ឋសភាមិនអាចត្រូវរំលាយបានទ្បើយ។
មាត្រាទី៨៧ៈ
ប្រធានរដ្ឋសភាដឹកនាំអង្គប្រជុំរបស់រដ្ឋសភាទទួលបញ្ញត្ដិច្បាប់ និងសេចក្ដីសំរេចចិត្ដ ទាំងទ្បាយ ដែលរដ្ឋសភា បានអនុម័តរ៉ាប់រង ការអនុវត្ដន៍បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និងចាត់ចែងការទាក់ទងអន្ដរជាតិ ទាំងទ្បាយ របស់រដ្ឋសភា។
ក្នុងករណីដែលប្រធានរដ្ឋសភាមានធុរៈ មិនអាចបំពេញមុខងារបានដោយហេតុមកពីមាន ជំងឺ រឺបំពេញមុខងារជាប្រមុខរដ្ឋស្ដីទី រឺជាព្រះរាជានុសិទ្ធី រឺបំពេញបេសកម្មនៅបរទេស អនុប្រធានរដ្ឋសភា មួយរូប ត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួស។
ក្នុងករណីដែលប្រធាន រឺអនុប្រធានរដ្ឋសភាលាលែងពីមុខតំណែង រឺទទួលអនិច្ចកម្ម រដ្ឋសភាត្រូវបោះ ឆ្នោតជ្រើសតាំងប្រធាន រីអនុប្រធានថ្មី។
មាត្រាទី៨៨ៈ
ការប្រជុំរបស់រដ្ឋសភាត្រូវធ្វើជាសាធារណៈ។
រដ្ឋសភាអាចប្រជុំជាសម្ងាត់បានតាមការសុំពីប្រធាន រឺពីសមាជិកចំនួនមួយភាគដប់យ៉ាង តិចពីព្រះមហាក្សត្រ រឺពីនាយករដ្ឋ មន្ដ្រី។
ការប្រជុំរដ្ឋសភានឹងយកជាការបាន លុះត្រាតែមានកូរ៉ុមប្រាំពីរភាគដប់នៃរដ្ឋសភាទាំងមូល។
មាត្រាទី៨៩ៈ
តាមការសុំពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច រដ្ឋសភាអាចអញ្ជើស្សរជន ដ៏ឧត្ដមណា មួយមកបំភ្លឺ រដ្ឋសភាអំពីបញ្ហាដែល មានសារៈសំខាន់ពិសេស។
មាត្រាទី៩០(ថ្មី)ៈ
រដ្ឋសភាគឺជាអង្គការដែលមានអំណាចនីតិបញ្ញត្ដិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបាន កំណត់ក្នុង រដ្ឋធម្មនុញ្ញ និងច្បាប់ជា ធរមាន។
រដ្ឋសភាអនុម័តថវិការជាតិ ផែនការរដ្ឋ ការអោយរដ្ឋខ្ចីប្រាក់ពីគេ ការអោយរដ្ឋអោយ ប្រាក់គេខ្ចី ការសន្យានានា ផ្នែក ហិរញ្ញវត្ថុ និងការ បង្កើត កែប្រែ រឺលុបចោលពន្ធដារ។
រដ្ឋសភាឱ្យសេចក្ដីយល់ព្រមចំពោះគណនីរដ្ឋបាល។
រដ្ឋសភាអនុម័តច្បាប់ស្ដីពីការលើលែងទោសជាទូទៅ។
រដ្ឋសភាអនុម័តយល់ព្រម រឺលុបចោលសន្ធិសញ្ញា រឺអនុសញ្ញាអន្ដរជាតិ។
រដ្ឋសភាអនុម័តច្បាប់ស្ដីពីការប្រកាសសង្គ្រាម។
ការអនុម័តខាងលើនេះប្រព្រឹត្ដទៅដោយមតិភាគច្រើនដាច់ខាតនៃសមាជិរដ្ឋសភាទាំងមូល។
រដ្ឋសភាបោះឆ្នោតទុកចិត្ដដល់រាជរដ្ឋាភិបាលតាមមតិពីរភាគ ច្រើនពីរភាគបីនៃសមាជិក រដ្ឋសភាទាំងមូល។
មាត្រាទី៩១(ថ្មី)ៈ
សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងនាយករដ្ឋមន្ដ្រីមានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់។
តំណាងរាស្ដ្រមានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់ ប៉ុន្ដែសំនើរនេះមិនអាយទទួលយកបានទេ បើវិសោធនកម្ម នោះសំដៅបន្ថយប្រាក់ ចំណូលសាធារណៈ រឺបន្ថែមបន្ទុកលើប្រជាពលរដ្ឋ។
មាត្រាទី៩២ៈ
ការអនុម័តទាំងទ្បាយរបស់រដ្ឋសភា ដែលផ្ទុយនឹងគោលការណ៍ រក្សាការពារ ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីនៃព្រះ រាជាណាចក្រកម្ពុជា ហើយដែលនាំអោយ ប៉ះពាល់ដល់ឯកភាពនយោបាយ រឺការ គ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិ នឹងត្រូវទុក ជាអាសារសូន្យ។ ក្រុមប្រឹក្សាធម្មនុញ្ញជាអង្គការតែមួយ គត់ដែលមានសមត្ថកិច្ចសម្រេច ពីមោឃភាពនេះ។
មាត្រាទី៩៣(ថ្មី)ៈ
ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ ហើយត្រូវបាន ព្រះមហាក្សត្រ ទ្រង់ទ្បាយព្រហស្ថ លេខាប្រកាសឱ្យប្រើ ត្រូវចូលជាធរមាននៅ រាជធានីភ្នំពេញក្នុងរយៈពេល ដប់ថ្ងៃគត់ ក្រោយពីថ្ងៃប្រកាសឱ្យប្រើ និងនៅទូទាំង ប្រទេស ក្នុងរយៈពេលម្ភៃថ្ងៃគត់ក្រោយពីថ្ងៃប្រកាសអោយប្រើ។ ប៉ុន្ដែបើច្បាប់នេះបានចែងថាជាការប្រញាប់ច្បាប់នេះត្រូវចូល ជាធរមានភ្លាមនៅទូទាំង ប្រទេសក្រោយថ្ងៃ ប្រកាសអោយប្រើ។
ច្បាប់ដែលព្រះមហាក្សត្រទ្រង់បានទ្បាយព្រហស្ថលេខាប្រកាសឱ្យប្រើ ត្រូវចុះក្នុងរាជកិច្ច និងផ្សព្វផ្សាយនៅ ទូទាំងប្រទេសឱ្យ ទាន់តាមពេលកំណត់ខាងលើ។
មាត្រាទី៩៤ៈ
រដ្ឋសភាបង្កើតគណៈកម្មាធិការផ្សេងៗដែលចាំបាច់។ ការរៀបចំ និងការប្រព្រឹត្ដទៅ នៃរដ្ឋសភា នឹងមានកំណត់ ក្នុងបទបញ្ជា ផ្ទៃក្នុងនៃរដ្ឋសភា។
មាត្រាទី៩៥ៈ
ក្នុងករណីមានសមាជិករដ្ឋសភាទទួលអនិច្ចកម្ម រឺលាលែង រឺប្រាកចាកសមាជិកភាព ដែលកើតមានទ្បើង ៦ខែយ៉ាងតិចមុនចប់ នីតិកាលត្រូវចាត់ការជ្រើសតាំងជំនួសសមាជិក នោះតាមលក្ខខ័ណ្ឌកំណត់ក្នុងបទបញ្ជា ផ្ទៃក្នុងរដ្ឋសភានិងក្នុងច្បាប់បោះឆ្នោត។
មាត្រាទី៩៦ៈ
តំណាងរាស្ដ្រមានសិទ្ធិដាក់សំនួរដល់រាជរដ្ឋាភិបាល។
សំនួរនេះត្រូវសរសេរជាលាយល័ក្ខអក្សរប្រគល់ជូនតាមរយៈប្រធានសភា។
ចម្លើយអាចធ្វើទ្បើងដោយរដ្ឋមន្ដ្រីមួយរូប រឺច្រើនរូប។ បើបញ្ហាពាក់ព័ន្ធដល់បញ្ហាទូទៅរបស់ រាជរដ្ឋាភិបាល នាយករដ្ឋមន្ដ្រី ត្រូវឆ្លើយផ្ទាល់ខ្លួន។
ចម្លើយរបស់រដ្ឋមន្ដ្រី រឺរបស់នាយករដ្ឋមន្ដ្រីអាចធ្វើដោយផ្ទាល់មាត់ រឺសរសេរជា លាយល័ក្ខ អក្សរ។
ចម្លើយខាងលើនេះត្រូវធ្វើទ្បើងក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីបានទទួលសំនួរ។
ចំពោះចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសំរេចបើកឱ្យមាន រឺមិនឱ្យមានការជជែក ដេញដោល។
 បើគ្មានការបើកឱ្យជជែក ដេញដោលទេ នោះចម្លើយរបស់រដ្ឋមន្ដ្រី រឺរបស់នាយករដ្ឋមន្ដ្រី នឹង បញ្ចប់សំនួរ តែម្ដង។
បើមានការបើកឱ្យជជែកដេញដោលម្ចាស់សំនួរ វាគ្មិនឯទៀត និងរដ្ឋមន្ដ្រីពាក់ព័ន្ធ រឺនាយក រដ្ឋមន្ដ្រី អាចជជែក ប្ដូរយោបល់ក្នុង រយៈពេលដែលមិនអាចលើសពីមួយពេលប្រជុំទ្បើយ។
រដ្ឋសភាកំណត់ទុកពេលមួយថ្ងៃក្នុងមួយសបា្ដហិ៍សម្រាប់ការឆ្លើយសំនួរ។
ទោះបីយ៉ាងណាក៏ដោយ សម័យប្រជុំ សម្រាប់ការឆ្លើយសំនួរខាងលើនេះ មិនអាចបើក លទ្ធភាពឱ្យមានការ បោះឆ្នោតប្រភេទណា មួយបានទ្បើយ។
មាត្រាទី៩៧ៈ
គណៈកម្មាធិការទាំងទ្បាយរបស់រដ្ឋសភា អាចអញ្ជើញរដ្ឋមន្ដ្រីមកបភ្លឺអំពីបញ្ហាអ្វីមួយ ដែល ពាក់ព័ន្ធនឹង វិស័យទទួលខុសត្រូវ របស់ខ្លួន។
មាត្រាទី៩៨ៈ
រដ្ឋសភាអាចទំលាក់សមាជិកគណៈរដ្ឋមន្ដ្រី រឺទំលាក់រាជរដ្ឋាភិបាលពីតំណែងដោយអនុម័ត ញត្ដិបន្ទោសតាម សម្លេងឆ្នោត ពីរ ភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ញត្ដិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកទ្បើងជូនរដ្ឋសភា ដោយតំណាងរាស្ដ្រចំនួន សាមសិបនាក់ ទើបរដ្ឋសភា អាចលើកមក ពិភាក្សាបាន។
ជំពូកទី (ថ្មី) : អំពី ព្រឹទ្ធសភា

មាត្រាទី៩៩(ថ្មី)ៈ
ព្រឹទ្ធសភាគឺជអង្គការដែលមានអំណាចនីតិបញ្ញត្ដិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបាន កំណត់ ក្នុងរដ្ឋ ធម្មនុញ្ញ និងច្បាប់ជា ធរមាន។
ព្រឹទ្ធសភាមានចំនួនសមាជិកយ៉ាងច្រើនស្មើនឹងពាក់កណ្ដាល នៃចំនួនសមាជិករដ្ឋសភា ទាំងមូល។
សមាជិកព្រឹទ្ធសភាត្រូវបានចាត់តាំងខ្លះ និងត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល ខ្លះ។
សមាជិកព្រឹទ្ធសភាអាចត្រូវបានចាត់តាំង និងជ្រើសរើសតាំងសាជាថ្មីបាន។ អ្នកដែលមាន សិទ្ធិឈរឈ្មោះ ជាបេក្ខជនព្រឺទ្ធសភា គឺជា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមាន សិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ៤០ ឆ្នាំ មានសញ្ជាតិខ្មែរតាំងពីកំនើត។
មាត្រាទី១០០(ថ្មី)ៈ
សមាជិកព្រឹទ្ធសភាចំនួន២រូបត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។
សមាជិកព្រឺទ្ធសភាចំនួន២រូបត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។
រីឯសមាជិកព្រឹទ្ធសភាឯទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល។
មាត្រាទី១០១(ថ្មី)ៈ
ការរៀបចំបែបបទ និងការប្រព្រឹត្ដទៅនៃការចាត់តាំង និងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឺទ្ធសភា ព្រមទាំងការកំណត់ អំពីអ្នកបោះឆ្នោត អង្គបោះឆ្នោត និងមណ្ឌលបោះឆ្នោត ត្រូវចែងក្នុងច្បាប់មួយ។
មាត្រាទី១០២(ថ្មី)ៈ
នីតិកាលរបស់ព្រឹទ្ធសភាមានកំណត់៦ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលព្រឺទ្ធសភាថ្មី ចូលកាន់តំណែង។
ក្នុងពេលមានសង្គ្រាម រឺក្នុងកាលៈទេសៈពិសេសដទៃទៀតដែលមិនអាចធ្វើការបោះឆ្នោត កើត ព្រឹទ្ធសភាអាចប្រកាសបន្ដ នីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំតាមសំណើររបស់ ព្រះមហាក្សត្រ។
ការប្រកាសបន្ដនីតិកាលរបស់ព្រឹទ្ធសភា ត្រូវសំរេចដោយមតិពីរភាគបីយ៉ាងតិចនៃ ចំនួន សមាជិកព្រឹទ្ធសភា ទាំងមូល។
ក្នុងកាលៈទេសៈដូចបានរៀបរាប់ខាងលើ ព្រឹទ្ធសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ ព្រឹទ្ធសភា មានសិទ្ធិសំរេច បញ្ចប់កាលៈទេសៈ ពិសេសខាងលើនេះកាលបើសភាពការណ៍អនុញ្ញាត។
បើព្រឹទ្ធសភាមិនអាចប្រជុំបានទេដោយមូលហេតុចាំបាច់ជាអាទិ៍ នៅពេលដែលកម្លាំង បរទេសចូលមកកាន់ កាប់ទឹកដីការប្រកាស ភាពអាសន្នត្រូវបន្ដទៅមុខជាស្វ័យប្រវត្ដិ។
មាត្រាទី១០៣(ថ្មី)ៈ
អាណត្ដិនៃសមាជិកព្រឹទ្ធសភា មានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្ម ជាមួយ មុខងារជាតំណាង រាស្ដ្រ និងជាមួយសមាជិកស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
មាត្រាទី១០៤(ថ្មី)ៈ
សមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិសភា។
សមាជិព្រឹទ្ធសភារូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួនឃាត់ខ្លួន រឺឃុំខ្លួន ដោយហេតុពីបាន សំដែងយោបល់ រឺបញ្ចេញ មតិក្នុងការបំពេញមុខងាររបស់ខ្លួន សោះទ្បើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន រឺការឃុំខ្លួនសមាជិក ណាមួយ នៃព្រឹទ្ធសភានឹងអាចធ្វើទៅកើតលុះត្រាតែ មានការ យល់ព្រមពីព្រឹទ្ធសភា រឺពី គណៈកម្មធិការអចិន្ដ្រៃយិ៍របស់ព្រឹទ្ធ សភាក្នុងចន្លោះសម័យប្រជុំ នៃព្រឹទ្ធសភា វៀរលែងតែ ក្នុងករណីបទល្មើសព្រហ្មទ័ណ្ឌជាក់ស្ដែង។ ក្នុងករណីចុងក្រោយនេះ ក្រសួងមាន សមត្ថកិច្ចត្រូវ ធ្វើសេចក្ដីរាយការណ៍ជូនព្រឹទ្ធសភា រឺជូនគណៈកម្មធិការអចិន្ដ្រៃយិ៍របស់ ព្រឹទ្ធសភាជាបន្ទាន់ដើម្បី សំរេច។
សេចក្ដីសំរេចរបស់គណៈកម្មធិការអចិន្ដ្រៃយិ៍របស់ព្រឹទ្ធសភា ត្រូវដាក់ជូនសម័យប្រជុំ ព្រឹទ្ធសភា ខាងមុខ ដើម្បីអនុម័តតាមមតិ ភាគច្រើនពីរភាគបីនៃសមាជិកព្រឹទ្ធសភា ទាំងមូល។
ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់សមាជិកព្រឹទ្ធសភាណាមួយ ត្រូវផ្អាក ប្រសិនបើព្រឹទ្ធសភាបាន បញ្ចេញមតិឱ្យផ្អាកតាមមតិភាគច្រើន បីភាគបួននៃ សមាជិកព្រឹទ្ធសភាទាំងមូល។
មាត្រាទី១០៥(ថ្មី)ៈ
ព្រឹទ្ធសភាមានថវិការស្វយ័តសំរាប់ដំណើរការ។
សមាជិកព្រឹទ្ធសភាត្រូវទទួលប្រាក់បំណាច់។
មាត្រាទី១០៦(ថ្មី)ៈ
ព្រឹទ្ធសភាបើកសម័យប្រជុំដំបូងហុកសិប ថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោតតាមការកោះ ប្រជុំរបស់ ព្រះមហាក្សត្រ។
មុនចាប់ផ្ដើមការងាររបស់ខ្លួន ព្រឹទ្ធសភាត្រូវប្រកាសសុពលភាពនៃអាណត្ដិរបស់ សមាជិក នីមួយៗ និងត្រូវ បោះឆ្នោតជ្រើសរើស ដាច់ដោយទ្បែកពីគ្នានូវប្រធាន អនុប្រធានព្រឹទ្ធសភា និងសមាជិកទាំងអស់ នៃគណៈកម្មាធិការនានារបស់ព្រឹទ្ធសភាដោយមតិ ភាគច្រើន ពីរភាគបីនៃសមាជិកព្រឹទ្ធសភាទាំងមូល។
សមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដូចមានខ្លឹមសារ ចែងក្នុងឧបសម្ព័ន្ធ ទី៧នៃរដ្ឋធម្មនុញ្ញ។
មាត្រាទី១០៧(ថ្មី)ៈ
ព្រឹទ្ធសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។
សម័យប្រជុំនីមួយៗមានថេរៈវេលាយ៉ាងតិចបីខែ។ បើមានសំណូមពរពីព្រះមហាក្សត្រ រឺសេចក្ដីស្នើរ សុំពីនាយករដ្ឋមន្ដ្រី រឺពី សមាជិកព្រឹទ្ធសភាចំនួនមួយភាគបីយ៉ាងតិច ព្រឹទ្ធសភា កោះប្រជុំជាវិសាមញ្ញ។
មាត្រាទី១០៨(ថ្មី)ៈ
នៅចន្លោះសម័យប្រជុំរបស់ព្រឹទ្ធសភា គណៈកម្មធិការអចិន្ដ្រៃយិ៍របស់ព្រឹទ្ធសភាទទួល ភារកិច្ចចាត់ចែង ការងារ។
គណៈកម្មាធិការអចិន្ដ្រៃយិ៍របស់ព្រឹទ្ធសភារួមមានប្រធានព្រឹទ្ធសភា អនុប្រធានព្រឹទ្ធសភា និងប្រធានគណៈ កម្មាធិការទាំងអស់ របស់ព្រឹទ្ធសភា។
មាត្រាទី១០៩(ថ្មី)ៈ
សម័យប្រជុំព្រឹទ្ធសភាត្រូវធ្វើនៅរាជធានី នៃព្រះរាជាណាចក្រកម្ពុជាក្នុងសាល ប្រជុំរបស់ ព្រឹទ្ធសភាលើក លែងតែមានការសំរេច ផ្សេងចុះក្នុងលិខិតកោះប្រជុំ ដោយកាលៈទេសៈ តម្រូវ។
ក្រៅពីករណីខាងលើ និងក្រៅពីកន្លែង និងកាលបរិច្ឆេទដែលកំណត់ក្នុងសេចក្ដី អញ្ជើញការ ប្រជុំណា ក៏ដោយរបស់ព្រឹទ្ធសភា ត្រូវទុកជា ខុសច្បាប់ ហើយអសារសូន្យពេញលក្ខណៈ។
មាត្រាទី១១០(ថ្មី)ៈ
ប្រធានព្រឹទ្ធសភាដឹកនាំអង្គប្រជុំរបស់ព្រឹទ្ធសភាទទួលអាញត្ដិច្បាប់ និងសេចក្ដីសំរេចចិត្ដ ទាំងទ្បាយ ដែលព្រឹទ្ធសភាបានអនុម័ត រ៉ាប់រងការអនុត្ដន៍បទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា និងចាត់ចែងការទាក់ទង អន្ដរជាតិ ទាំងទ្បាយរបស់ព្រឹទ្ធសភា។
ក្នុងករណីដែលប្រធានព្រឹទ្ធសភាមានធុរៈមិនអាចបំពេញមុខងារបាន ដោយហេតុមកពីមាន ជម្ងឺ រឺបំពេញ មុខងារជាប្រមុខរដ្ឋ ស្ដីទី រឺជាព្រះរាជានុសិទ្ធិ រឺបំពេញប៉េសកកម្មនៅបរទេស អនុប្រធានមួយរូបត្រូវ ទទួលភារកិច្ចចាត់ចែង់ការងារជំនួស។
ក្នុងករណីដែលប្រធាន រឺអនុប្រធានព្រឹទ្ធសភាលាលែងពីតំណែង រឺទទួលអនិច្ចកម្ម ព្រឹទ្ធសភាត្រូវបោះឆ្នោត ជ្រើសតាំងប្រធាន រឺអនុប្រធានថ្មី។
មាត្រាទី១១១(ថ្មី)ៈ
ការប្រជុំព្រឹទ្ធសភាត្រូវធ្វើជាសាធារណៈ។
ព្រឹទ្ធសភាអាចប្រជុំ ជាសម្ងាត់បានតាមការសុំពីប្រធាន រឺសមាជិកចំនួនមួយភាគដប់ យ៉ាងតិចពី ព្រះមហាក្សត្រ ពីនាយករដ្ឋមន្ដ្រី រឺពីប្រធានរដ្ឋសភា។
ការប្រជុំព្រឹទ្ធសភា នឹងអាចយកជាការបានលុះត្រាតែមានកូរ៉ុមប្រាំពីរភាគដប់ នៃសមាជិក ព្រឹទ្ធសភា ទាំងមូល។
ចំនួនសម្លេងដែលតម្រូវសំរាប់ រដ្ឋសភាអនុម័តយល់ព្រម ហើយដែលបានកំណត់ក្នុង រដ្ឋធម្មនុញ្ញ ត្រូវយកមក ប្រើសម្រាប់ព្រឹទ្ធ សភាផងដែរ។
មាត្រាទី១១២(ថ្មី)ៈ
ព្រឹទ្ធសភាមានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និងរដ្ឋាភិបាល។
មាត្រាទី១១៣(ថ្មី)ៈ
ព្រឹទ្ធសភាពិនិត្យហើយឱ្យយោបល់ក្នុងរយៈពេលមួយខែ យ៉ាងយូរលើសេចក្ដីព្រាងច្បាប់ រឺសេចក្ដីស្នើរ ច្បាប់ដែលរដ្ឋសភាបាន អនុម័តយល់ព្រមលើដំបូងរួចហើយ ព្រមទាំងលើបញ្ហា ទាំងពួងដែល រដ្ឋសភាបានដាក់ឱ្យពិនិត្យ។ បើជាការប្រញាប់រយៈពេល នោះត្រូវបន្ថយមក នៅត្រឹមតែប្រាំថ្ងៃ។
បើព្រឹទ្ធសភាបានឱ្យយោបល់យល់ព្រម រឺពុំបានឱ្យយោបល់សោះក្នុងរយៈពេល ដែលមាន កំណត់ទុកហើយ នោះទេច្បាប់ដែលរដ្ឋ សភាបានអនុម័តយល់ព្រមហើយនោះ នឹងត្រូវបាន យកទៅប្រកាសឱ្យប្រើ។
បើព្រឹទ្ធសភាសុំឱ្យកែសំរួលសេចក្ដីព្រៀងច្បាប់ រឺសេចក្ដីស្នើរច្បាប់នោះ រដ្ឋសភាត្រូវយកមក ពិចារណា ភ្លាមជាលើកទីពីរ។ រដ្ឋសភាត្រូវពិនិត្យ និងសំរេចកែត្រង់បទបញ្ញត្ដិ រឺចំនុចណា ដែលព្រឹទ្ធសភាសុំឱ្យកែសំរួល ដោយបដិសេធចោលទាំងមូល រឺទុកជា បានការខ្លះ។
ការបង្វិលទៅបង្វិលមករវាព្រឹទ្ធសភា និងរដ្ឋសភា ត្រូវតែធ្វើក្នុងរយៈពេលមួយខែ។ រយៈពេលនេះត្រូវ បន្ថយមកត្រឹមដប់ថ្ងៃ បើត្រូវពិនិត្យសំរេចពីថវិការជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែពីរថ្ងៃ បើជា ការប្រញាប់។
បើរដ្ឋសភាទុកអោយហួសរយៈពេលកំណត់ រឺពន្យាពេលដែលកំណត់ទុកសំរាប់ពិនិត្យនោះ រយៈពេលជា គោលការណ៍សំរាប់រដ្ឋ សភា និងព្រឹទ្ធសភាត្រូវបន្ថែមឱ្យស្មើគ្នាដែរ។
បើព្រឹទ្ធសភាបដិសេធន៍កិច្ចព្រមព្រៀងច្បាប់ រឺសេចក្ដីស្នើរច្បាប់នោះជាអសារបង់រដ្ឋសភា មិនអាច នឹង យកមកពិចារណាជាលើក ទីពីរបានមុនរយៈពេលមួយខែទេ។ រយៈពេលនេះ ត្រូវបន្ថយមកត្រឹមដប់ប្រាំថ្ងៃ បើពិនិត្យពីថវិការជាតិ និងហិរញ្ញវត្ថុហើយ មកត្រឹមតែបួនថ្ងៃ បើជាការប្រញាប់។
ក្នុងការពិនិត្យសេចក្ដីព្រៀងច្បាប់ រឺសេចក្ដីស្នើរច្បាប់ជាលើកទីពីរនេះ រដ្ឋសភាត្រូវអនុម័ត ដោយវិធីបោះ ឆ្នោតចំហ និងយក តាមមតិភាគច្រើនដាច់ខាត។
សេចក្ដីព្រៀងច្បាប់ រឺសេចក្ដីស្នើរច្បាប់ណាដែលបានសំរេចដូចខាងលើនេះហើយនោះ នឹងត្រូវបានយកទៅ ប្រកាសឱ្យប្រើ។
មាត្រាទី១១៤(ថ្មី)ៈ
ព្រឹទ្ធសភាបង្កើតគណៈកម្មការផ្សេងៗដែលចាំបាច់។ ការរៀបចំ និងការប្រព្រឹត្ដទៅនៃ ព្រឹទ្ធសភា នឹងមាន កំណត់ក្នុងបទបញ្ជា ផ្ទៃក្នុង របស់ព្រឹទ្ធសភា។ បទបញ្ជាផ្ទៃក្នុងនេះ ត្រូវអនុម័តយល់ ព្រមដោយសម្លេងភាគ ច្រើនពីរភាគបីនៃចំនួនសមាជិកព្រឹទ្ធសភា ទាំងមូល។
មាត្រាទី១១៥(ថ្មី)ៈ
ក្នុងករណីមានសមាជិកព្រឹទ្ធសភាទទួលអនិច្ចកម្មលាលែង រឺប្រាកចាកសមាជិកភាព ដែល កើតមានទ្បើងប្រាំ មួយខែយ៉ាងតិច មុនចប់នីតិកាលត្រូវចាត់តាំង រឺជ្រើសតាំងជំនួស សមាជិកនោះតាមលក្ខខ័ណ្ឌកំណត់ ក្នុងបទបញ្ជាផ្ទៃក្នុងនៃព្រឹទ្ធសភា និងក្នុង ច្បាប់ស្ដីពីការ ចាត់តាំង និងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា។
ជំពូកទី (ថ្មី) : អំពី សមាជរដ្ឋាភិបាល និងព្រឹទ្ធសភា

មាត្រាទី១១៦(ថ្មី)ៈ
ក្នុងករណីចាំបាច់រដ្ឋសភា និងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជិក ដើម្បីដោះស្រាយបញ្ហា សំខាន់ៗ របស់ប្រទេសជាតិ។
មាត្រាទី១១៧(ថ្មី)ៈ
បញ្ហាសំខាន់ៗរបស់ប្រទេសជាតិដូចមានចែងក្នុងមាត្រា១១៦ថ្មីខាងលើ ព្រមទាំងការរៀបចំ និងការប្រព្រឹត្ដ ទៅនៃសមាជ នឹង ត្រូវកំណត់ក្នុងច្បាប់មួយ។
ជំពូកទី១០ (ថ្មី) : អំពី រដ្ឋាភិបាល

មាត្រាទី១១៨(ថ្មី)ៈ (មាត្រា ៩៩ ចាស់)
គណៈរដ្ឋមន្ដ្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
គណៈរដ្ឋមន្ដ្រីត្រូវបានដឹកនាំដោយនាយករដ្ឋមន្ដ្រីមួយរូប អមដោយឧបនាយករដ្ឋមន្ដ្រី ព្រមទាំងមាន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និង រដ្ឋលេខាធិការជាសមាជិក។
មាត្រាទី១១៩(ថ្មី)ៈ (មាត្រា ១០០ ចាស់)
តាមសេចក្ដីស្នើរពីប្រធានដោយមានមតិឯកភាព ពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ ចាត់តាំងវរជនមួយរូប ក្នុងចំណោម តំណាងរាស្ដ្រនៃគណៈបក្សដែល ឈ្នះឆ្នោតឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជន ដែលត្រូវបានចាត់តាំងនេះនាំសហការី ដែលជា តំណាងរាស្ដ្រ រឺជាសមាជិកគណៈបក្សតំណាងនៅក្នុង រដ្ឋសភាដែលផ្គូរផ្គងឱ្យកាន់តំណែង ផ្សេងៗក្នុងរាជរដ្ឋាភិបាលទៅ សុំសេចក្ដីទុកចិត្ដពីរដ្ឋសភា កាលបើ រដ្ឋសភាបាន បោះឆ្នោត ទុកចិត្ដហើយនោះ ព្រមហាក្សត្រទ្រង់ចេញព្រះរាជក្រឹតតែងតាំង គណៈរដ្ឋមន្ដ្រី ទាំងមូល។
មុនចូលកាន់តំណែង គណៈរដ្ឋមន្ដ្រីត្រូវធ្វើសច្ចាប្រណិធាន ដូចមានខ្លឹមសារចែងក្នុង ឧបសម្ព័ន្ធ៦។
មាត្រាទី១២០(ថ្មី)ៈ (មាត្រា ១០១ ចាស់)
មុខងារនៃសមាជិករាជរដ្ឋាភិបាលមានវិសមិតភាព និងសកម្មភាពខាងវិជាជីវៈផ្នែកពានិជ្ជកម្ម រឺឧស្សាហកម្ម ហើយនិងការកាន់ តំណែងណាមួយក្នុងមុខងារសាធារណៈ។
មាត្រាទី១២១(ថ្មី)ៈ (មាត្រា ១០២ ចាស់)
សមាជិកទាំងទ្បាយ នៃរាជរដ្ឋាភិបាលទទួលខុសត្រូវរួមគ្នា ចំពោះរដ្ឋសភាអំពីនយោបាយ ទូទៅរបស់ រាជរដ្ឋាភិបាល។
សមាជិកមួយរូបៗនៃរាជរដ្ឋាភិបាលទទួលខុសត្រូវ រៀងខ្លួនចំពោះនាយករដ្ឋមន្ដ្រី និងចំពោះ រដ្ឋសភាអំពីការ ដែលខ្លួនបាន ប្រព្រឹត្ដ។
មាត្រាទី១២២(ថ្មី)ៈ (មាត្រា ១០៣ ចាស់)
សមាជិកទាំងទ្បាយនៃរាជរដ្ឋាភិបាលមិនអាចយកសំអាង នៃសេចក្ដីបង្គាប់ដោយ លាយល័ក្ខអក្សរ រឺដោយ វាចារអំពីនណាមួយ ដើម្បីដោះស្រាយ ឱ្យរួចខ្លួនពីការទទួល ខុសត្រូវរបស់ខ្លួនបានទ្បើយ។
មាត្រាទី១២៣(ថ្មី)ៈ (មាត្រា ១០៤ ចាស់)
គណៈរដ្ឋមន្ដ្រីត្រូវប្រជុំរាល់សបា្ដហិ៍ជាប្រជុំធំ រឺជាប្រជុំពិនិត្យស្រាវជ្រាវ។
អង្គប្រជុំធំត្រូវដឹកនាំដោយនាយករដ្ឋមន្ដ្រី។ នាយករដ្ឋមន្ដ្រីអាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ដ្រី ដឹកនាំ អង្គប្រជុំពិនិត្យ ស្រាវជ្រាវ បាន។
កំណត់ហេតុនៃអង្គប្រជុំទាំងអស់របស់គណៈរដ្ឋមន្ដ្រី ត្រូវផ្ញើរថ្វាយព្រះមហាក្សត្រទ្រង់ ជ្រាប។
មាត្រាទី១២៤(ថ្មី)ៈ (មាត្រា ១០៥ ចាស់)
នាយករដ្ឋមន្ដ្រី អាចរំលែកអំណាចរបស់ខ្លួន ឱ្យទៅឧបនាយករដ្ឋមន្ដ្រី រឺសមាជិកណាមួយ នៃរាជរដ្ឋាភិបាល បាន។
មាត្រាទី១២៥(ថ្មី)ៈ (មាត្រា ១០៦ ចាស់)
បើតំណែងនាយករដ្ឋមន្ដ្រីនៅទំនេរជាស្ថាពរនោះ ត្រូវតែងតាំងគណៈរដ្ឋមន្ដ្រីមួយជាថ្មីក្នុងលក្ខខ័ណ្ឌដែលមានចែងក្នុងរដ្ឋ ធម្មនុញ្ញនោះ។ បើការទំនេរនេះជា ការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់តាំងនាយករដ្ឋមន្ដ្រីស្ដីទី ជាបណ្ដោះអាសន្ន។
មាត្រាទី១២៦(ថ្មី)ៈ (មាត្រា ១០៧ ចាស់)
សមាជិកមួយរូបៗនៃរាជរដ្ឋាភិបាល ត្រូវទទួលទណ្ឌកម្មពីបទឧក្រិដ្ឋ រឺបទមជ្ឈឹមដែលខ្លួនបាន ប្រព្រឹត្ដក្នុង ការបំពេញការងារ របស់ខ្លួន។
ក្នុងករណីនេះ និងក្នុងករណីធ្វើខុសជាទម្ងន់ក្នុងការបំពេញការងាររបស់ខ្លួន រដ្ឋសភាអាច សំរេចប្ដឹងទៅ តុលាការមាន សមត្ថកិច្ច។
រដ្ឋសភាសំរេចក្នុងរឿងនេះដោយវិធីបោះឆ្នោត ជាសម្ងាត់តាមមតិភាគច្រើនដាច់ខាត នៃ សមាជិករដ្ឋសភា ទាំងមូល។
មាត្រាទី១២៧(ថ្មី)ៈ (មាត្រា ១០៨ ចាស់)
ការរៀបចំ និងការប្រព្រឹត្ដទៅនៃគណៈរដ្ឋមន្ដ្រីនឹងត្រូវកំណត់ក្នុងច្បាប់មួយ។
ជំពូកទី១១ (ថ្មី)ៈ អំពី អំណាចតុលាការ

មាត្រាទី១២៨(ថ្មី)ៈ (មាត្រា ១០៩ ចាស់)
អំណាចតុលាការជាអំណាចឯករាជ្យ។
អំណាចតុលាការធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
អំណាចតុលាការគ្របដណ្ដបត្រលប់ទៅលើរឿងក្ដីទាំងអស់រួមទាំងរឿងក្ដីរដ្ឋបាលផង។
អំណាចនេះត្រូវប្រគល់ឱ្យតុលាការកំពូល និងសាលាជម្រះក្ដីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់។
មាត្រាទី១២៩(ថ្មី)ៈ (មាត្រា ១១០ ចាស់)
ការជម្រះក្ដីផ្ដល់យុត្ដិធម៌ត្រូវធ្វើក្នុងនាមប្រជារាស្ដ្រខ្មែរ តាមនិតិវិធី និងច្បាប់ជាធរមាន។
មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្ដី។ ចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និង អោយអស់ពី ដួងចិត្ដ និងសម្បជញ្ញៈរបស់ខ្លួន។
មាត្រាទី១៣០(ថ្មី)ៈ (មាត្រា ១១១ ចាស់)
គ្មានអង្គការណាមួយនៃអំណាចនីតិបញ្ញត្ដិ រឺនីតិប្រត្ដិបត្ដិអាចទទួលអំណាចតុលាការអ្វីបានទ្បើយ។
មាត្រាទី១៣១(ថ្មី)ៈ (មាត្រា ១១២ ចាស់)
មានតែអង្គការអយ្យការទេដែលមានសិទ្ធិធ្វើបណ្ដឹងអាជ្ញា។
មាត្រាទី១៣២(ថ្មី)ៈ (មាត្រា ១១៣ ចាស់)
ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ។ ឧត្ដមក្រុមប្រឹក្សានៃអង្គ ចៅក្រមជួយព្រះ មហាក្សត្រក្នុងកិច្ចការ នេះ។
មាត្រាទី១៣៣(ថ្មី)ៈ (មាត្រា ១១១៤ចាស់)
ចៅក្រមមិនអាចត្រូវបានគេដកពីមុខងារបានទេ។ ប៉ុន្ដែឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម សំរេចដាក់វិន័យ លើចៅក្រមដែលបាន ប្រព្រឹត្ដខុស។
មាត្រាទី១៣៤(ថ្មី)ៈ (មាត្រា ១១៥ ចាស់)
ឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម នឹងត្រូវបង្កើតទ្បើងដោយច្បាប់រៀបចំអង្គការមួយ ដែលនឹង កំណត់ សមាសភាព និងមុខងារ។
ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមស្ថិតក្រោយព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ។ ព្រះមហាក្សត្រទ្រង់អាចចាត់តាំងព្រះរាជ តំណាងម្នាក់របស់ព្រះអង្ធឱ្យធ្វើជាអធិបតី នៃឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រមនេះ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមលើក សេចក្ដីស្នើ ថ្វាយព្រះមហាក្សត្រ អំពីការ តែងតាំងចៅក្រម និងព្រះរាជអាជ្ញអមសាលា ជម្រះក្ដី ទាំងអស់។
ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងមុខការដាក់វិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញាត្រូវ ប្រជុំក្រោម អធិបតីភាពនៃប្រធាន តុលាការកំពូល អាស្រ័យដោយករណីទាក់ទងនឹងចៅក្រម រឺព្រះរាជអាជ្ញា។
មាត្រាទី១៣៥(ថ្មី)ៈ (មាត្រា ១១៦ ចាស់)
លក្ខន្ដិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងការរៀបចំអង្គការតុលាការ នឹងត្រូវកំណត់ក្នុង ច្បាប់ ដោយទ្បែកពីគ្នា។
ជំពូកទី១២ (ថ្មី)ៈ អំពី ក្រុមប្រឹក្សាធម្មនុញ្ញ

មាត្រាទី១៣៦(ថ្មី)ៈ
ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែល រដ្ឋសភាបាន អនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ។
ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និងសំរេចអំពីករណីវិវាទកម្មទាក់ទង នឹងការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រ និងការ បោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា។
មាត្រាទី១៣៧(ថ្មី)ៈ (មាត្រា ១១៨ ចាស់)
ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិកប្រាំបួនរូប ដែលទទួលអាណត្ដិប្រាំបួនឆ្នាំ។ សមាជិក ក្រុមប្រឹក្សាធម្មនុញ្ញចំនួនមួយភាគបី ត្រូវផ្លាស់ថ្មី ក្នុងរយៈបីឆ្នាំម្ដងៗ។ សមាជិកបីរូបត្រូវ តែងតាំងដោយព្រះមហាក្សត្រ បីរូបត្រូវជ្រើសតាំងដោយរដ្ឋសភា ហើយបី រូបទៀតត្រូវតែង តាំងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។
ប្រធានត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ ប្រធានមានសម្លេងឧត្ដមានុភាពក្នុងករណី បែកសម្លេងជាពីរ ស្មើគ្នា។
មាត្រាទី១៣៨(ថ្មី)ៈ (មាត្រា ១១៩ ចាស់)
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញត្រូវជ្រើរើសក្នុងចំនោមស្សរជន ដែលមានសញ្ញាប័ត្រចាប់ពី ឧត្ដមសិក្សាទៅ ខាងច្បាប់ខាងរដ្ឋបាល ខាងការទូត សេដ្ឋកិច្ច ហើយមានបទពីសោធន៍ ច្រើនក្នុងការងារ។
មាត្រាទី១៣៩(ថ្មី)ៈ
មុខងារសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានវិសមិតភាព និងមុខងារសមាជិកព្រឹទ្ធសភា សមាជិក រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ចៅក្រម ក្នុងតំណែង ការកាន់តំណែងណាមួយក្នុង មុខងារ សាធារណៈ ប្រធាន រឺ អនុប្រធានគណៈបក្សនយោបាយ ប្រធាន រឺអនុប្រធានសហជីព។
មាត្រាទី១៤០(ថ្មី)ៈ
ព្រះមហាក្សត្រ នាយករដ្ឋមន្ដ្រី ប្រធានរដ្ឋសភា តំណាងរាស្ដ្រមួយភាគដប់ ប្រធានព្រឹទ្ធសភា រឺសមាជិក ព្រឹទ្ធសភាមួយភាគបួន អាចបញ្ជូនច្បាប់ដែលរដ្ឋសភាបានអនុម័ត ទៅឱ្យ ក្រុមប្រឹក្ស ធម្មនុញ្ញ ពិនិត្យមុន នឹងច្បាប់នេះត្រូវប្រកាសឱ្យប្រើ។ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងច្បាប់រៀបចំ អង្គការទាំងទ្បាយត្រូវតែបញ្ជូនទៅក្រុមប្រឹក្សា ធម្មនុញ្ញ ពិនិត្យមុននឹងប្រកាសឱ្យប្រើ។ ក្រុមប្រឹក្សា ធម្មនុញ្ញត្រូវសំរេចក្នុងរយៈពេល សាមសិមថ្ងៃយ៉ាងយូរ ថាតើច្បាប់ បទបញ្ជាផ្ទៃក្នុង រដ្ឋសភា និងបទញ្ជា ផ្ទៃក្នុង ព្រឹទ្ធសភាខាង លើស្រប រឺមិនស្របនឹងរដ្ឋធម្មនុញ្ញ។
មាត្រាទី១៤១(ថ្មី)ៈ
ក្រោយពីច្បាប់ណាមួយត្រូវបានប្រកាសអោយប្រើ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិក ព្រឹទ្ធសភា ចំនួនមួយភាគបួន តំណាងរាស្ដ្រចំនួន មួយភាគដប់ រឺតុលាការអាចសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពីធម្មនុញ្ញភាព នៃច្បាប់នោះ ប្រជារាស្ដ្រមាន សិទ្ធិប្ដឹង អំពីធម្មនុញ្ញភាព នៃច្បាប់បានតាមរយៈតំណាងរាស្ដ្រ រឺប្រធាន រដ្ឋសភា រឺសមាជិកព្រឹទ្ធ សភា រឺប្រធានព្រឹទ្ធសភា ដូចមាន ចែងក្នុងវាក្យខ័ណខាងលើ។
មាត្រាទី១៤២(ថ្មី)ៈ (មាត្រា ១២៣ ចាស់)
បទបញ្ញត តិក្នុងមាត្រាណាដែលក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាមិនស្របនឹងរដ្ឋធម្មនុញ្ញ មិនអាចយកទៅ ប្រកាសឱ្យប្រើ រឺយក ទៅអនុវត្ដបានទ្បើយ។
សេចក្ដីសំរេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាសេចក្ដីសំរេចបិទផ្លូវតវ៉ា។
មាត្រាទី១៤៣(ថ្មី)ៈ (មាត្រា ១២៤ ចាស់)
ព្រះមហាក្សត្រទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះសេចក្ដីស្នើទាំងទ្បាយដែល សុំធ្វើ វិសោធនក្មលើ រដ្ឋធម្មនុញ្ញ។
មាត្រាទី១៤៤(ថ្មី)ៈ (មាត្រា ១២៥ ចាស់)
ច្បាប់រៀបចំអង្គការមួយនឹងកំណត់ការរៀបចំ និងការប្រព្រឹត្ដទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។
ជំពូកទី១៣ (ថ្មី)ៈ អំពី ការគ្រប់គ្រងរដ្ឋាបាល

មាត្រាទី១៤៥(ថ្មី)ៈ (មាត្រា ១២៦ ចាស់)
ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចែកជាខេត្ដ និងក្រុង។
ខេត្ដចែកជាស្រុក ស្រុកចែកជាឃុំ។
ក្រុងចែកជាខ័ណ្ឌ ខ័ណ្ឌចែកជាសង្កាត់។

មាត្រាទី១៤៦(ថ្មី)ៈ (មាត្រា ១២៧ ចាស់)
ខេត្ដ ក្រុង ស្រុក ខ័ណ្ឌ ឃុំ និងសង្កាត់ ត្រូវគ្រប់គ្រងតាមល័ក្ខខ័ណ្ឌដែលមានចែង ក្នុងច្បាប់រៀបចំ អង្គការមួយ។
ជំពូកទី១៤ (ថ្មី)ៈ អំពី សមាជជាតិ

មាត្រាទី១៤៧(ថ្មី)ៈ (មាត្រា ១២៨ ចាស់)
សមាជជាតិបើកឱ្យប្រជារាស្ដ្រជ្រាបដោយផ្ទាល់អំពីកិច្ចការផ្សេងៗ ដែលជាប្រយោជន៍ជាតិ និងលើកបញ្ហា និងសំនូមពរជូនរដ្ឋ អំណាច ដោះស្រាយ។
ប្រជារាស្ដ្រខ្មែរទាំងពីរភេទមានសិទ្ធិទៅចូលរួមក្នុងសមាជជាតិ។
មាត្រាទី១៤៨(ថ្មី)ៈ (មាត្រា ១២៩ ចាស់)
សមាចជាតិប្រជុំមួយដងក្នុងមួយឆ្នាំនៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ដ្រី។
សមាជជាតិប្រព្រឹត្ដទៅក្រោមព្រះរាជធិបតីភាពនៃព្រះមហាក្សត្រ។
មាត្រាទី១៤៩(ថ្មី)ៈ
សមាជជាតិអនុម័តសំនូមពរជូនព្រឹទ្ធសភា ជូនរដ្ឋសភា និងជូនរដ្ឋអំណាចពិចារណា។
ការរៀបចំ និងការប្រព្រឹត្ដទៅនៃសមាជជាតិនឹងត្រូវកំណត់ក្នុងច្បាប់មួយ។
ជំពូកទី១៥ (ថ្មី)ៈ អំពី អនុភាព ការសើរើ និងវសោធនកម្មរដ្ឋធម្មនុញ្ញ

មាត្រាទី១៥០(ថ្មី)ៈ (មាត្រា ១៣១ ចាស់)
រដ្ឋធម្មនុញ្ញនេះជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។
ច្បាប់ និងសេចក្ដីសម្រេចទាំងទ្បាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជា ដាច់ខាត។
មាត្រាទី១៥១(ថ្មី)ៈ (មាត្រា ១៣២ ចាស់)
ការផ្ដើមគំនិតសើរើ រឺការផ្ដើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់ នាយករដ្ឋមន្ដ្រី និងរបស់ ប្រធានរដ្ឋសភាតាចសេចក្ដីស្នើរបស់តំណាងរាស្ដ្រ មួយភាគបួន នៃចំនួនសមាជិក រដ្ឋសភាទាំងមូល។
ការសើរើ រឺវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវធ្វើទ្បើងដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័តដោយ រដ្ឋសភា តាមមតិភាគច្រើនពីរ ភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
មាត្រាទី១៥២(ថ្មី)ៈ (មាត្រា ១៣៣ ចាស់)
ការសើរើ រឺវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវហាមឃាត់មិនឱ្យធ្វើនៅពេលប្រទេសជាតិ ឋិតក្នុង ភាពអាសន្ន ដូច មានចែងក្នុងមាត្រា ៨៦។
មាត្រាទី១៥៣(ថ្មី)ៈ (មាត្រា ១៣៤ ចាស់)
ការសើរើ រឺវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនអាចធ្វើបានទ្បើយកាលបើប៉ះពាល់ ដល់ប្រព័ន្ធ ប្រជាធិបតេយ្យ សេរីពហុបក្ស និងរបប រាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ។
ជំពូកទី១៦ (ថ្មី)ៈ អំពី អន្តរប្បញ្ញតិ្ត
មាត្រាទី១៥៤(ថ្មី)ៈ
រដ្ឋធម្មនុញ្ញនេះក្រោយពីបានទទួលការអនុម័ត ត្រូវបានប្រកាសឱ្យចូលជាធរមានភ្លាមដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា។
មាត្រាទី១៥៥(ថ្មី)ៈ (មាត្រា ១៣៦ ចាស់)
ក្រោយពេលរដ្ឋធម្មនុញ្ញនេះចូលជាធរមាន សភាធម្មនុញ្ញត្រូវក្លាយទៅជារដ្ឋសភា។
បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាត្រូវចូលជាធរមានក្រោយទទួលបានការអនុម័តពីរដ្ឋសភា។
ក្នុងករណីដែលរដ្ឋសភាមិនទាន់ចាប់ដំណើរការបាន ប្រធាន អនុប្រធានទីមួយ និង អនុប្រធានទីពីរ នៃ សភាធម្មនុញ្ញនឹងចូលរួម បំពេញភារកិច្ចក្នុងក្រុមប្រឹក្សា រាជសម្បត្ដិ បើសភាពការណ៍ក្នុងប្រទេសទាមទារ។
មាត្រាទី១៥៦(ថ្មី)ៈ
ក្រោយរដ្ឋធម្មនុញ្ញនេះចូលជាធរមានព្រះមហាក្សត្រជ្រើស តាមលក្ខខ័ណ្ឌដែលមានចែង ក្នុងមាត្រា១៣ ថ្មី និង ១៤។
មាត្រាទី១៥៧(ថ្មី)ៈ
នីតិកាលទីមួយនៃព្រឹទ្ធសភាមានកំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេល ព្រឹទ្ធសភាថ្មី ចូលកាន់តំណែង។សំរាប់ នីតិកាលទី១នៃព្រឹទ្ធសភា
  • សមាជិកព្រឹទ្ធសភាមានចំនួនសរុបហុកសិបមួយរូប
  • ព្រះមហាក្សត្រទ្រង់តែងតាំងសមាជិកព្រឹទ្ធសភាពីររូបព្រមទាំងប្រធាន អនុប្រធានទី១ អនុប្រធានទី២នៃព្រឹទ្ធសភា
  • សមាជិកដទៃទៀត នៃព្រឹទ្ធសភា ត្រូវបាន តែងតាំង ដោយព្រះមហាក្សត្រតាម សំណើររបស់ ប្រធានព្រឹទ្ធសភា និងប្រធាន រដ្ឋសភាក្នុងចំណោមសមាជិក នៃ គណៈបក្ស ដែលមានអាសនៈ នៅក្នុងរដ្ឋសភា
  • កិច្ចប្រជុំជាសមាជិករដ្ឋសភា និងព្រឹទ្ធសភាត្រូវដឹកនាំដោយសហប្រធាន
មាត្រាទី១៥៨(ថ្មី)ៈ (មាត្រា ១៣៩ ចាស់)
ច្បាប់ និងលិខិតបទដ្ឋានទាំងអស់នៅកម្ពុជា ដែលធានាការពារបាននូវទ្រព្យសម្បត្ដិរដ្ឋ សិទ្ធិសេរីភាព និង ទ្រព្យសម្បិត្ដិត្រឹមត្រូវ តាមច្បាប់របស់បុគ្គល និងដែលស្របនឹងប្រយោជន៍ ជាតិ ត្រូវមានអនុភាព អនុវត្ដបន្ដទៅមុខទៀតរហូតដល់មានអត្ថបទថ្មីមក កែប្រែ រឺលុបចោល លើកលែងតែបទ ប្បញ្ញត្ដិណាដែល ផ្ទុយនឹងស្មារតីនៃរដ្ឋធម្មនុញ្ញនេះ។

រដ្ឋធម្មនុញ្ញនេះត្រូវបានសភាធម្មនុញ្ញ
អនុម័តនៅភ្នំពេញថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ នាសម័យប្រជុំពេញអង្គលើកទី២
ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣
ប្រធាន
សឺនសាន

ច្បាប់ធម្មនុញ្ញនេះត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
អនុម័តនៅថ្ងៃទី៤ ខែមិនា ឆ្នាំ១៩៩៩ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី២
ភ្នំពេញ ថ្ងៃទី៦ ខែមិនា ឆ្នាំ១៩៩៩
ប្រធានរដ្ឋសភា
នរោត្ដម រណឫទ្ធិ





 


អក្នទស្សនាhttp://www.bestfreehitcounters.com/count.php?page=106032 © 2007  ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា, IDS CAMBODIA

0 comments:

Post a Comment

Share Your Kind views:

Share

Twitter Delicious Facebook Digg Stumbleupon Favorites