សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រwww.khmer7hot.blogspot.comឲ្យបានជ្រាបថាឥឡូវគេហទំព័រយើងខ្ញុំបានធ្វើការផ្លាស់ប្ដូរwww.khmer7hot.Blogspot.comទៅជាwww.khmer7hot.tkហើយ​ ដើម្បីជាភាពងាយស្រួលក្នុងការចំណាំគេហទំព័ររបស់យើងខ្ញុំ។ជាក់ស្ដែងខ្ញុំមានសេចក្ដីសោមនស្សយ៉ាងជ្រាវជ្រៅចំពោះប្រិយមិត្ត និង ការរិះគន់របស់លោកអ្នក និង ជាពិសេសសូមជួនពរលោកជួបតែសំណាងល្អរកស៊ីទទួលទានមានបានជារៀងរហូត។សូមអរគុណ និង អរព្រះគុណ!

Thursday, January 12, 2012

ពត៏មានវិទ្យា



កាកសំណល់ ពីយានអវកាសរុករក របស់រុស្ស៊ី នៅភពព្រះអង្គារ នឹងធ្លាក់មកភពផែនដី នៅថ្ងៃទី១៥ ខែនេះ

ម៉ូស្គូៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយកាលពីពេលថ្មីៗនេះថា កាកសំណល់ យាន អវកាសរុករករបស់រុស្ស៊ី នៅភពព្រះអង្គារ នឹងធ្លាក់មកភពផែនដីវិញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១២ តែ មិនមានបញ្ហាអ្វី កើតឡើងឡើយ ។

ទីភ្នាក់ងារសហព័ន្ធអវកាសរុស្ស៊ី “ Roscosmos ” បានឱ្យដឹងថា កាកសំណល់នោះមានទម្ងន់ ប្រមាណ ២០០គីឡូក្រាម ប៉ុណ្ណោះដែលផ្ដាច់ចេញពីយានអវកាស  “ Phobos-Grunt ” រុករកនៅភពព្រះអង្គារ នោះ នឹងធ្លាក់មកភពផែនដី នៅអំឡុងថ្ងៃទី១០-១៥ ខែមករា ឆ្នាំ២០១២ ។
ទីភ្នាក់ងារ“{ Roscosmos ” បានឱ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា “ភពផែនដី អាចមានកំទេចកំទី កាកសំណល់ប្រមាណ២០-៣០ បំណែក ដែលផ្ដាច់ចេញពីយានអវកាសខាងលើនោះ ហើយទម្ងន់របស់វាមិនលើសពី២០០គីឡូក្រាម នោះឡើយ” ។
ទីភ្នាក់ងារខាងលើបានបញ្ជាក់ថា ផ្អែកតាមព័ត៌មានផ្សព្វផ្សាយជាលើកដំបូងនោះ កាកសំណល់នោះជាផ្នែកមួយ ផ្ដាច់ចេញពីបំណែកយានអវកាស ដែលនឹងត្រូវដុតចោលធ្លាក់ចុះមកក្រោម ទម្ងន់អាចប្រមាណ១០០គីឡូ ក្រាម។
ទីភ្នាក់ងារមួយនេះបានបញ្ជាក់បន្ថែមថា “បើទោះបីជាធ្លាក់កំទេចកំទីទាំងនេះមកភពផែនដីក៏ពិតមែន តែមិនបាន បង្កគ្រោះថ្នាក់ដែលផ្ទុកដោយសារធាតុវិទ្យុសកម្មអ្វីនោះដែរ” ៕

Photo by DAP-NEWS







លីនុច

នៅ​ពេល​បច្ចុប្បន្ន​នេះ​នៅ​លើ​ពិភព​លោក មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ដូច​ជា៖ លីនុច, Windows, Mac OS X ជា​ដើម។ តែ​ក្នុង​នេះ លីនុច បាន​ក្លាយ​ជា​ប្រព័ន្ធ​មួយ​ដែល​មាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង ព្រោះ​តែ​ប្រព័ន្ធ​នេះ​មាន​លក្ខណៈ​ពិសេសៗ​ជា​ច្រើន ហើយ​អាច​ទាញ​យក​ទៅ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ​ថែម​ទៀត​ផង។ ប្រព័ន្ធ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក លីនុស ទ័រវ៉ាល់ (Linus Torvalds) ដែល​ជា​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​ល្បីល្បាញ​ម្នាក់។

កំណើត​របស់​លីនុច ក្នុង​ឆ្នាំ ១៩៨៧ ជាមួយ​ប្រាក់​សន្សំ​មួយ​ចំនួន លោក ទ័រវ៉ាល់ បាន​ទិញ​កុំព្យូទ័រ​មួយ​ដែល​មាន​ឈ្មោះ​ថា Sinclair QL ដែល​ជា​កុំព្យូទ័រ​ដំបូង​បំផុត​ក្នុង​ពិភព​លោក។ តែ​ទោះ​យ៉ាង​ណា​ក្ដី ក៏​លោក​មិន​ពេញ​ចិត្ត​នឹង​កុំព្យូទ័រ​នេះ​ដែរ។ នៅ​ឆ្នាំ ១៩៨៨ លោក​បាន​ឈាន​ជើង​ចូល​ទៅ​រៀន​នៅ​ក្នុង​សកលវិទ្យាល័យ​ ហេសសិនគី (Helsinki)ដើម្បី​សិក្សា​យក​បរិញ្ញាបត្រ​ផ្នែក វិទ្យាសាស្ត្រ​កុំព្យូទ័រ។ ក្រោយ​មក​លោក​បាន​ទិញ​កុំព្យូទ័រ​ថ្មី​មួយ​ទៀត​ឈ្មោះ IBM នៅ​ក្នុង​ឆ្នាំ​១៩៩១ ដែល​មាន​ភ្ជាប់​មក​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ MS Dos តែ​គាត់​នៅ​តែ​មិន​ពេញ​ចិត្ត​នឹង​ប្រព័ន្ធ​នេះ​ទេ។ ក្រោយ​មក​លោក​ក៏​បាន​សាក​ប្រើ​ប្រព័ន្ធ MINIX (បង្កើត​ដោយ​សាស្ត្រាចារ្យ​ជនជាតិ​ហូឡង់ Andrew Tanenbaum) ដែល​ជា​ប្រព័ន្ធ​ពឹង​ផ្អែក​លើ UNIX។ ដោយ​សារ​តែ MINIX មិន​មាន​លក្ខណៈ​ជា​កូដ​បើក​ចំហ ទើប​គាត់​សាកល្បង​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ដែល​ធ្វើ​ការ​ពឹង​ ផ្អែក​លើ UNIX។ លោក ទ័រវ៉ាល់ បាន​ផ្អាក​ការ​សិក្សា​ដើម្បិ យក​ពេក​មក​បង្កើត​ប្រព័ន្ធ​របស់​លោក ដែល​មាន​រយៈពេល​យូរ។ នៅ​ថ្ងៃ​ទី ២៥ ខែ​សីហា ឆ្នាំ​១៩៩១ គាត់​បាន​ផ្សាយ​ឲ្យ​ក្រុម​អ្នក​ប្រើ MINIX នូវ​ប្រព័ន្ធ​ថ្មី​របស់​លោក។ កំណែ​ទី​១​ត្រូវ​បាន​បញ្ចប់​ការ​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ហើយ​កំណែ​ទី​២​គឺ​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា។ ហើយ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​លោក​ត្រូវ​បាន​ទទួល​ជា​ប្រព័ន្ធ​ផ្លូវ​ការ នៅ​ក្នុង​ជំនាន់​ទី​២។ ដោយ​សារ​តែ​មាន​ការ​ពេញ​និយម​ប្រើ​ប្រព័ន្ធ​មួយ​នេះ ទើប​មិត្ត​របស់​លោក​គឺ Ari Lemmke បាន​អនុញ្ញាត​ឲ្យ​លោក ទ័រវ៉ាល់ ប្រើ​សេវាកម្ម FTP របស់ Server ftp.funet.fi ដើម្បី​ចែក​ឲ្យ​អ្នក​សរសេរ​កម្មវិធី​ដទៃ​ទៀត​អាច​ចូល​រួម​អភិវឌ្ឍ។ លោក​បាន​ដាក់​ឈ្មោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​ឈ្មោះ LINUX (លីនុច) ដែក​កាត់​យក​ពី​ពាក្យ Linus's MINUX។ តែ​លោក​គិត​ថា​ដូច​ជា​អាត្មា​និយម​ពេក លោក​ក៏​ចង់​ប្ដូរ​ទៅ​ជា Freax វិញ។ ក៏​ប៉ុន្តែ​ដោយ​សារ​ថត​នៅ​លើ FTP បាន​ដាក់​ថា Linux បាត់​ទៅ​ហើយ ទើប​ប្រព័ន្ធ​មួយ​នេះ​មាន​ឈ្មោះ Linux (លីនុច) រហូត​មក។ ក្រោយ​មក​ទៀត​អ្នក​សរសេរ​កម្មវិធី​ផ្សេងៗ​ក៏​បាន​ជួយ​អភិវឌ្ឍ​ប្រព័ន្ធ​នេះ​ រួម​គ្នា។ នៅ​ពេល​នេះ​លោក ទ័រវ៉ាល់ ផ្ដោត​តែ​លើ ខឺនែល​របស់​លីនុច ប៉ុណ្ណោះ​ដើម្បី​ឲ្យ​ប្រព័ន្ធ​ដើរ​បាន​ងាយ​ស្រួល និង កាន់​តែ​ប្រសើរ។
ភាព​ល្បី​ល្បាញ និង លក្ខណៈ​ពិសេស ដោយ​សារ​តែ លីនុច ទទួល​បាន​ភាព​ល្បីល្បាញ​នៅ​លើ​ពិភព​លោក​នោះ គឺ​នៅ​ពេល​ពេល​បច្ចុប្បន្ន​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងៗ​បាន​យក លីនុច ធ្វើ​ជា​ប្រព័ន្ធ​ធំ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ផ្សេងៗ​ទៀត​ដូច​ជា៖ Debian, CentOS, RedHat, OpenSUSE, Ubuntu, moonOS ជា​ដើម ដែល​ដាក់​ឲ្យ​ដំណើរការ​នៅ​លើ​កុំព្យូទ័រ​ទូទៅ។ លើស​ពី​នេះ លីនុច ត្រូវ​បាន​គេ​យក​ទៅ​បង្កើត​សម្រាប់​ប្រព័ន្ធ​ទូរស័ព្ទ ដែលមាន​ដូច​ជា​ប្រព័ន្ធ៖ Android, Maemo និង​ផ្សេងៗ​ទៀត។ ដោយ​សារ​តែ​ប្រព័ន្ធ លីនុច ពុំ​សូវ​មាន​ការ​រចនា​រូប​រាង​អេក្រង់​ខាង​មុខ​បាន​ស្អាត​ល្អ(ដូច​ជា​ពេល​ ខ្លះ​ប្រើ​តែ​ពាក្យ​បញ្ជា​សុទ្ធ ពុំ​មាន​រូប​បង្ហាញ​ទេ) ទើប​អ្នក​អភិវឌ្ឍ​ផ្សេងៗបាន​បង្កើត​រូបរាង​អេក្រង់​ខាង​មុខ ដូច​ជា៖

អ្វី​ទៅ​ជា​កម្មវិធី កូដ​បើក​ចំហ(Open Source) និង កូដ​បិទ​ជិត (Close Source)?
មនុស្ស​ក៏​មាន​បែង​ចែក​ខ្ពស់​ទាប ធំ​តូច​ដែរ ដូច្នេះ​កម្មវិធី​កុំព្យូទ័រ និង កម្មវិធី​វិប​ដែល​យើង​កំពុង​ប្រើ​រាល់​ថ្ងៃ​នេះ ក៏​មាន​ការ​បែង​ចែក​ដែរ មាន​ដូច​ជា កម្មវិធី​កូដ​បើក​ចំហ និង កម្មវិធី​កូដ​បិទ​ជិត។ តើ​កម្មវិធី​ទាំង​ពីរ​ប្រភេទ​នេះ​វា​ខុស​គ្នា​ត្រង់​ណា? កម្មវិធី​កូដ​បើក​ចំហ មិន​មាន​ន័យ​ថា​ជា​កម្មវិធី​ឥត​គិត​ថ្លៃ​ទេ យើង​អាច​បង្កើត​អាជ្ញាប័ណ្ណ​ខ្លួន​ឯង​ ឬ​យក​អាជ្ញាប័ណ្ណ​ណា​មួយ​មាន​ស្រាប់​ដែល​យើង​ចង់​អោយ​អ្នក​ប្រើ​ប្រាស់​គោរព ​តាម​លក្ខខ័ណ្ឌ​របស់​យើង។ ដូច​នេះ​យើង​អាច​សរសេរ​កម្មវិធី កូដ​បើក​ចំហ ហើយ​លក់​វា​ដោយ​មាន​អាជ្ញាប័ណ្ណ​ដូច​ Windows ក៏​បាន​ដែរ តែ​ស្ថិត​ក្នុង​គោលការណ៍ កម្មវិធី​កូដ​បើក​ចំហ អ្នក​ទិញ​ត្រូវ​មាន​សិទ្ធ​អាច​មើល​ឃើញ​កូដ​របស់​កម្មវិធី​យើង​បាន។ ជា​មួយ​ការ​អាច​មើល​ឃើញ​កូដ​នេះ អាស្រ័យ​ទៅ​តាម​អាជ្ញាប័ណ្ណ​ដែល​យើង​កំណត់​ អ្នក​ទិញ​អាច៖ មិន​មាន​សិទ្ធិ​ធ្វើ​ការ​កែ​ប្រែ​កូដ មិន​មាន​សិទ្ធិ​ចែកចាយ មិន​មាន​សិទ្ធិ​កែ​ប្រែ​កូដ មាន​សិទ្ធិ​ចែកចាយ មាន​សិទ្ធិ​កែ​សម្រាប់​ប្រើ​តែ​ផ្ទាល់​ខ្លួន និង​មិន​អាច​ចែកចាយ មាន​សិទ្ធិ​កែ​សម្រាប់​ប្រើ​ផ្ទាល់​ខ្លួន​និង​ចែកចាយ តែ​ត្រូវ​យោង​ទៅ​ម្ចាស់​កូដ​ដើម មាន​សិទ្ធិ​កែ​សម្រាប់​ប្រើ​ទូទៅ ដោយ​អាច​ដាក់​ជា​របស់​កម្មសិទ្ធិ​ផ្ទាល់​របស់​ខ្លួន ។ល។ នៅ​ពេល​បច្ចុប្បន្ន​នេះ​ប្រភេទ​កម្មវិធី​ទាំង​នេះ ក៏​មាន​ប្រជាប្រិយភាព​គួរ​សម​ដែរ នៅ​ក្នុង​ពិភព​កម្មវិធី​កុំព្យូទ័រ​នៅ​លើ​ពិភព​លោក។ ចំណែក​ឯ​កម្មវិធី កូដ​បិទ​ជិត គឺ​ជា​កម្មវិធី​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​ដូច កម្មវិធី​កូដ​បើក​ចំហ ដែរ គ្រាន់​តែ​ប្រភេទ​កម្មវិធី​ទាំង​នេះ​គឺ​គេ​មិន​អនុញ្ញាត​ឲ្យ​យើង​មើល​កូដ ឬ កែ​កូដ​នោះ​ទេ។ កម្មវិធី​នេះ​ចែក​ចេញ​ជា​ពីរ​ផ្នែក​ទៀត​គឺ៖ Freeware Shareware Adware Trial Version [កែប្រែ] Freeware ជា​ប្រភេទ​កម្មវិធី​អាច​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ តែ​មិន​អាច​ចែក​ចាយ​បាន​ដោយ​សេរី​នោះ​ទេ ព្រោះ​ប្រភេទ​កម្មវិធី​ទាំង​នេះ គឺ​មាន​អាជ្ញាប័ណ្ណ​ចំពោះ​អ្នក​ផលិត​ផ្ទាល់ ហើយ​ក៏​មិន​មែន​ជា​កម្មសិទ្ធិ​របស់​អ្នក​ប្រើ​ដែរ។ [កែប្រែ] Shareware ជា​ប្រភេទ​កម្មវិធី​មិន​មែន​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ​នោះ​ទេ តែ​អាច​ចែក​ចាយ​បាន។ កម្មវិធី​ទាំង​នេះ​គេ​បាន​ដាក់​ឲ្យ​យើង​ប្រើ​បាន​ពេញ​លេញ តែ​នឹង​ត្រូវ​បិទ​លែង​ឲ្យ​ដំណើរ​ការ​នៅ​ខណៈ​ពេល​ណា​មួយ ដែល​គេ​បាន​កំណត់។ ដូច​ជា Kaspersky ជា​ដើម គេ​ដាក់​ឲ្យ​យើង​ប្រើ​បាន​ចំនួន ៣០​ថ្ងៃ​ដែល​អាច​ប្រើ​បាន​ពេញ​លេញ តែ​ពេល​ដែល​គ្រប់​៣០​ថ្ងៃ​ហើយ គឺ​វា​បិទ​លែង​ឲ្យ​បើក​ប្រើ​ដំណើរ​ការ​តែ​ម្ដង។ [កែប្រែ] Adware ជា​ប្រភេទ​កម្មវិធី​អាច​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ តែ​មិន​អាច​ចែក​ចាយ​បាន​ទេ តែ​កម្មវិធី​ប្រភេទ​នេះ ពេល​ដំឡើង​មក​មាន​ភ្ជាប់​មក​ជា​មួយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​សភាព​កម្មវិធី​មិន​ទូលាយ និង​មិន​ល្អ។ ហើយ​កម្មវិធី​ប្រភេទ​នេះ​ខ្លះ​ទៀត ប្រសិន​បើ​ចង់​ដក​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​ចេញ យើង​ត្រូវ​តែ​ទិញ​កម្មវិធី​នេះ​ក្នុង​កំណែ​ផ្សេង​មួយ​ទៀត ទើប​មិន​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទៀត។ ដូច​ជា៖ Download Accelerator Plus កម្មវិធី​នេះ​ជា​កម្មវិធី​ប្រភេទ Adware។ [កែប្រែ] Trial Version ជា​ប្រភេទ​កម្មវិធី​ដែល​ដាក់​ឲ្យ​ទាញ​យក​ទៅ​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ តែ​លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់​កម្មវិធី​ទាំង​នេះ ត្រូវ​បាន​បិទ និយាយ​រួម​គឺ​គេ​មិន​អនុញ្ញាត​ឲ្យ​យើង​ប្រើ​បាន​ពេញ​លេញ​ដូច Shareware អី​នោះ​ទេ។ ដូច្នេះ​ប្រសិន​បើយើង​ចង់ប្រើ​បាន​ពេញ​លេញ លុះ​ត្រា​តែ​យើង​ត្រូវ​តែ​ទិញ​កម្មវិធី​សិន ទើប​លក្ខណៈ​ពិសេស​ដែល​បាន​បិទ​នោះ បើក​ឡើង​វិញ ហើយ​យើង​អាច​ប្រើ​វា​បាន។ ប្រសិន​បើ​លោក​អ្នក​មាន​មតិ​យោបល់​បន្ថែម នៅ​លើ​អត្ថបទ​មួយ​នេះ សូម​មេត្តា​ដាក់​មតិ​មួយ​នៅ​ពី​ក្នុង​ទំព័រ​ពិភាក្សា ដើម្បី​ចូល​រួម​ស្ថាបនា​អត្ថបទ​នេះ​ជាមួយ​គ្នា ទុក​ជា​ធនធាន​មេរៀន​ដល់​អ្នក​ដទៃ​ទៀត។

កុំព្យូទ័រ

កុំព្យូទ័រ​​ គឺ ជាម៉ាស៊ីនម៉្យាងដែលអាចផ្លា​ស់ប្ដូរព​ត៍មានយ៉ាងល្អនិងជាក់លាក់ជា​ ទីបំផុតដោយយោងទៅតាមរូបមន្ដនិងច្បាប់ត្រឹមត្រូវ។កុំព្យូទ័របាន ស្ថិតនៅសំរាប់មនុស្សជាយូរណាស់មកហើយ។ កុំព្យូទ័រកាលពីរមុនមានទំហំធំ និង​មានការបំរើបំរាស់បានតិចក៏ប៉ុន្ដែកុំព្យូទ័រនាពេលបច្ចុប្បន្ន នេះវិញ ​មានការកែប្រែជាច្រើនយ៉ាងកាន់តែមានភាពងាយស្រួលជាងមុនដូចជាៈ ពួកគេបានកែប្រែទំហំរូបរាង គុណប្រយោជន៏ ការប្រើប្រាស់ កាន់តែមានភាពងាយស្រួល ជាងមុន និងចូលរួមបំរើពិភពលោកកាន់តែបានច្រើន ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ កុំព្យូទ័រក្លាយជាវត្ថុដ៏អស្ចារ្យ​និងមានតំលៃសំរាប់មនុស្សទូទៅ។​ វាជាអ្នកផ្ដល់ពត៍មានកាន់តែរហ័ស និងទំនើបជាទីបំផុត។ កុំព្យូទ័រអាចធ្វើអ្វីៗគ្រប់យ៉ាងដែល នរណាម្នាក់ចង់ អោយវាធ្វើ កុំព្យូទ័រអាចដោះស្រាយគណិតវិទ្យា ពីរព្រោះអ្នកសរសេរកម្មវិធី បានប្រាប់ពួកគេពីររបៀបដោះស្រាយ គណិតវិទ្យា ព្រោះតែ កុំព្យូទ័រមានភាពរហ័ស លឿន ទំនើប អាចដោះស្រាយបញ្ហាគណិតរាប់លានក្នុងមួយវិនាទី ។ កុំព្យូទ័រអាចគ្រប់គ្រងរោងចក្រជាច្រើន ដែលពីរ មុនមកធ្លាប់តែប្រើមនុស្សដើម្បីគ្រប់គ្រង តែពេលនេះពួកគែប្រើកុំព្យូទ័រដើម្បីគ្រប់គ្រង វាមានភាពងាយស្រូលនិងប្រសើរជាមុនឆ្ងាយណាស់។

ប្រភេទកុំព្យូទ័រ

ចំពោះកុំព្យូទ័រមានការរីកចំរើនណាស់បច្ចុប្បន្ន ក្រៅពីរកុំព្យូទ័រ(Desktop) មានកុំព្យូទ័រជាច្រើនផ្សេងទៀត ហើយពួកវាមានខ្នាត និង សមត្ថភាពធ្វើការផ្សេងៗពីរគ្នា ។ ខាងក្រោមនេះជាប្រភេទកុំព្យូទ័រដែលមានតាមជំនាន់ដូចតទៅនេះ៖
ម៉េនហ្វ្រេម កុំព្យូទ័រប្រភេទនេះ គេច្រើនប្រើនៅក្នុងអង្គភាពខ្នាតធំ។កុំព្យូទ័រប្រភេទនេះគេច្រើនប្រើប្រាស់សម្រាប់ធ្វើការរួមគ្នា នៅក្នុងកន្លែងណាមួយ​ កាលពី​សម័យ​មុន​ដោយ​ផ្គុំឡើងទំហំធំៗ ជាច្រើនរួមគ្នា ហើយខាងក្នុងនៃទូមានបញ្ចូល​ឧបករណ៍ផ្សេងៗដែលសមស្របសំរាប់ការងារ នៅក្នុងអង្គភាពដែលត្រូវការសមត្ថភាពធ្វើការខ្ពស់ និងធ្វើការកត់ត្រាទិន្នន័យបានចំនួនច្រើន។ វាមានចំណុចខ្សោយត្រង់ថា វាមានទំហំពិបាកក្នុងការទុកដាក់ព្រោះវាត្រូវការ​កន្លែងធំដើម្បីទុកវា លើសពីរនេះទៅទៀតវាមានតំលៃថ្លៃ បើយើងធ្វើការប្រៀបធៀបទៅនឹងកុំព្យូទ័ររបស់យើងបច្ចុប្បន្ននេះ។






មីនីកុំព្យូទ័រ កុំព្យូទ័រប្រភេទមីនីគេច្រើនប្រើក្នងអង្គភាពខ្នាតតូចល្មម ហើយត្រូវបានគេប្រើប្រាស់ច្រើនជាងប្រភេទម៉េនហ្វ្រេម ហើយវាមានម៉ាស៊ីនដែលអាចស្វែងយល់ពីការងារបានច្រើននិងគ្រប់គ្រាន​ និងបម្រើការចាត់ចែងទិន្នន័យរបស់​វា​បានល្អជាង ហើយវាអាចរក្សាទុកនូវទិន្នន័យរបស់ទំព័រ​បណ្ដាញ ក្នុងការផ្សព្វផ្សាយតាមរយៈអ៊‍ិនធើណិតបានទៀតផង។




ភីស៊ីកុំព្យូទ័រ ភីស៊ីកុំព្យូទ័រ ឬត្រូវបានគេហៅម៉្យាងទៀតថា មីក្រូកុំព្យូទ័រជាប្រភេទកុំព្យូទ័រ​ ដែលមានការពេញនិយមប្រើទូទៅសំរាប់អ្នកប្រើប្រាស់ធម្មតា។ វាមានទំហំតូច និងតំលៃថោកហើយធ្វើការបានធំទូលាយ ក្នុងពេលបច្ចុប្បន្ន។ ហើយ​ត្រូវបានគេបែងចែកជាប្រភេទនឹងឈ្មោះផ្សេងៗគ្នាជាច្រើនដូចជា៖














ឌែសថបកុំព្យូទ័រ ជាកុំព្យូទ័រដែលមានចំនួនច្រើនជាងគេក្នងពេលបច្ចប្បន្ននេះ ហើយវាមានសមត្ថភាពខ្ពស់និងតំលៃសមរម្យ បើប្រៀបធៀបជាមួយនឹងកុំព្យូទ័រផ្សេងទៀត។



























ណូតប៊ូកកុំព្យូទ័រ ជាកុំព្យូទ័រទំហំតូច អាចយកទៅកាន់ទីកន្លែងដទៃបានយ៉ាងងាយស្រួល បច្ចុប្បន្នវាត្រូវបាន គេចាប់ផ្ដើមនិយមប្រើកាន់តែច្រើនឡើង។














ថែប្លែតភីស៊ី ជាកុំព្យូទ័រចេញក្រោយគេបំផុត និងមានបន្ថែមនូវសមត្ថភាពក្នុងការបង្ហាញ ទិន្នន័យនិងការប្រើសំលេងបញ្ជាការងារ ហើយជាពិសេសទៅទៀតវាក៏អាចធ្វើការងារ ឆ្លាស់គ្នាជាមួយណូតប៊ូកភីស៊ីបានយ៉ាងងាយទៀតផង។






ផកឃីតភីស៊ី ជាប្រភេទកុំព្យូទ័រមានទំហំប៉ុនបាទដៃ របស់យើងហើយកំពុងទទួលការពេញនិយម យ៉ាងខ្លាំង ក្នុងសម័យនេះ ព្រោះគេអាចយកវាទៅណាមកណាតាមខ្លួនបានយ៉ាងងាយស្រួល ព្រមទាំងអាចបង្ហាញទិន្នន័យ តាមរយះដងប៉ាងកា (Touch Pen)ទៀតផង។ កុំព្យទ័រប្រភេទនេះសមស្របសំរាប់អ្នកប្រកបរបររកស៊ីឬជំនួយ ដាក់តាមខ្លួន ព្រោះវាមានផលប្រយោជន៏ជាច្រើនដូចជា សំរាប់អោយយើងកត់ត្រា​នូវ​ការណាត់ជួប សសេរឈ្មោះដែលត្រូវធ្វើការទំនាក់ទំនង ឬអាចទទួលនិងបញ្ជូនអ៊ីម៉ែល និងដាក់ផែនការផ្សេងៗ ព្រមទាំងអាចលេងហ្គេម និងមើលវីឌីអូរទៀតផង។



ធាតុផ្សំរបស់កុំព្យូទ័រកុំព្យូទ័រអាចដំណើរការទៅបាន អាស្រ័យដោយធាតុផ្សំរបស់វាពីរសំខាន់ៗគឺ Hardware និង Software។

















ហាតវែ(Hardware) ពាក្យថា Hardware របស់កុំព្យូទ័រមានន័យថា គេនិយាយអំពីផ្នែកដែលរឹងរបស់កុំព្យូទ័រ ដែលជាផ្នែកមួយដែលយើងអាចមើលឃើញ និងប៉ះបាន ហើយត្រូវបានគេចែកជាបីផ្នែកសំខាន់ទៀតរួមមាន៖ Output Device, Input Device និង System Unit។ ​Output Device ជាបំណែកដែលបង្ហាញនិងបញ្ចូនទិន្នន័យដែលបានរៀបចំដំណើរការពីCPU អោយទៅកាន់អ្នកប្រើប្រាស់បានដឹង មិនថាតែការមើលឃើញ និងបន្លឺសំលេងចេញមកនោះទេ។ ហើយOutput Device មានដូចជា៖ Printer: ជាឧបករណ៍សំរាប់បោះពុម្ភ ទិន្នន័យចេញពីកុំព្យូទ័រ ដែលចេញជាឯកសារហើយវាត្រូវបានចែកចេញជាបីប្រភេទទៀតរួមមាន Det Matrix printer , Laser Printer , Inkjet Printer។​Speaker ជាឧបករណ៍សម្រាប់បន្លឺសំលេង ដែលវាធ្វើការជាមួយកាតសំលេង(Sound Card) ។ Monitor ជាឧបករណ៍បង្ហាញលទ្ធផល ដែលបានមកពីProcess របស់ម៉ាស៊ីនអោយអ្នកប្រើបានឃើញ។Input Device មានតួនាទីបញ្ចូលទិន្នន័យ ឬទទួលការបញ្ជាពីអ្នកប្រើប្រាស់ ដោយឧបករណ៍ដែលយើងបានដឹងច្បាស់រូចហើយនោះគឺមានដូចជា​៖ Video Camera មានតួនាទី​ប្រហាក់ប្រហែលនឹងម៉ាស៊ីនថតវីឌីអូឌីជីថល ដែលវាភ្ជាប់ទៅនឹងម៉ាស៊ីនកុំព្យូទ័រ ហើយធ្វើការជាមួយនឹងកម្មវិធីផ្សេងៗទៀត។ Scanner ជាឧបករណ៍ប្រើសំរាប់ផ្ដិតរូបភាព និងឯកសារដើម្បី​បញ្ចូល​ទៅកាន់ម៉ាស៊ីនកុំព្យូទ័រ ដែលឯកសារមានដូចជា រូបថត និង​ អត្ថបទ។ Keybord ប្រើសំរាប់វាយឯកសារចូលក្នុងកុំព្យូទ័រ។ Microphone មានតួនាទី​បញ្ជូន​សំលេង និងទិន្នន័យទៅកាន់កុំព្យូទ័រ ហើយធ្វើការជាមួយកាតសំលេង ។ Mouse ប្រើសំរាប់បញ្ជាឲ្យធ្វើការចង្អុលបង្ហាញ និងជ្រើសរើសItem នៅលើអេក្រង់គេបានបែងចែកជាបីកន្លែងសម្រាប់ចុច ដែលមានការកែប្រែ Mouse ឲ្យមានជើងនៅចំកណ្ដាលដើម្បីរំកិលMouse ឲ្យបានលឿន។

System Unitជាកែសដែលផ្ទុករាល់សមាសធាតុសំខាន់ៗ​ របស់កុំព្យូទ័រមានដូចជា៖ បន្ទះ​មេ Main Bord (Mother Bord) គឺ​ជា​បន្ទះ​សៀគ្វី​ដ៏​ធំ​ស្ថិត​នៅ​ក្នុង ផ្នែក​ប្រព័ន្ធ​ System Unit ដែលវាបានទ្រទ្រង់នូវ សមាសធាតុអេឡិចត្រូនិច ​Component ។ RAM(Random Access Memory) ជាអង្គចងចាំមានតួនាទីរក្សាទិន្នន័យរវាង CPU ដែលកំពុង​ដំណើរការ​ទិន្នន័យ ។ ការទុកទិន្នន័យរបស់RAM ជាការក្សាទុកបណ្ដោះអាសន្ន ហើយវានិងបាត់បង់ទិន្នន័យពេលកុំព្យូទ័រ​​​​ត្រូវបានបិទ។






CPU
អង្គ​គណនី Central Processing Unit ជាកន្លែងទទួលទិន្នន័យមានតួនាទីចម្បងក្នុងការ​ដំណើរការ​ទិន្នន័យ និង​ត្រួតពិនិត្យ​គ្រប់គ្រងកិច្ចការទាំងអស់។







ការបង្កើត គ្មាននរណាម្នាក់ដឹងថាតើនរណាជាអ្នកបង្កើតកុំព្យូទ័រជាលើកដំបូងទេ ។ នេះ​ដោយសារតែ​ពាក្យ ​"កុំព្យូទ័រ" ​ធ្លាប់​តែ​មាន​ន័យ​ថា​មនុស្ស​ម្នាក់​ដែល​បាន​ធ្វើ ​ចំណោទ ដូចជាការងាររបស់គេ (កុំព្យូទ័រមនុស្សមានន័យថាមនុស្សចូលចិត្ដគិតឬ​គិតច្រើន)​ ,ពីព្រោះទាំងនេះ,មនុស្សមួយចំនួននិយាយ ថាមនុស្សជាច្រើនផលិតកុំព្យូទ័រជាលើកដំបូង។ មនុស្សកុំព្យូទ័រទទួលការធុញទ្រាន់និងការធ្វើដដែលៗក្នុងការដោះស្រាយចំណោទច្រំដែល ​ ហើយក៏បានបង្កើតវិធី (គ្រឿងយន្ដប្រើក្នុងការគិតដូចជាក្បាច់​នព្វន្ត) ដើម្បីជួយពួកគេទទួលបានចម្លើយ​ពី​បញ្ហារបស់ពួកគេ។​ ដោយការវិវត្ដនៃ ម៉ាស៊ីននេះ ក៏បានក្លាយទៅជាកុំព្យូទ័រ។

ស្វ័យប្រវត្ដិកម្ម មនុស្សមានបញ្ហាច្រើនជាមួយការដោះស្រាយលេខឬ​ការគិតលេខ។ ដើម្បីដោះស្រាយបញ្ហានេះ គឺបានព្យាយាមធ្វើចំនួន ៥៨៤ដង ៣២២០​ក្នុង​ក្បាល​ របស់​អ្នក​។ វា​មាន​ការ​លំបាក​ក្នុង​ការ​ចងចាំ​អោយ​បាន​គ្រប់​ជំហាន។ មនុស្ស​បាន​បង្កើត​វិធី​ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​​ចងចាំ​ ដែលពួកគេមានបញ្ហានៅក្នុង បញ្ហា គណិតវិទ្យា ។​ បញ្ហា​ផ្សេង​ទៀតរបស់មនុស្ស​ មានគឺថាពួកគេត្រូវតែធ្វើបញ្ហាអោយបានដូចគ្នាម្ដងហើយម្ដងទៀតៗ។ អ្នកគិតលុយធ្លាប់ធ្វើការ ប្ដូរ​ជារៀងរាល់​ថ្ងៃ​ក្នុង​ខួរ​ក្បាល​របស់គាត់ រឺជាមួយនិងក្រដាស ដែលវិធីនេះត្រូវ​ចំណាយ​ពេលច្រើន និងមានកំហុស​ក៏ច្រើនដែរ។ ​ដើម្បីដោះស្រាយ មនុស្សបាន​បង្កើត​ម៉ាស៊ីនដែលធ្វើអោយវត្ថុទាំងឡាយមានភាពដដែលៗ ។ ប្រវត្ដិកុំព្យូទ័រផ្នែកនេះ ត្រូវបានគេហៅថា "ប្រវត្ដិការគិតដែលមាន លក្ខណៈស្វ័យប្រវត្ដិ" ដែលជាប្រយោគនៃគំនិតរវើរវាយ សំរាប់" ប្រវត្ដិនៃម៉ាស៊ីនដែលបង្កើតវាងាយស្រួលសម្រាប់មនុស្សដោះ​ស្រាយបញ្ហាក្នុងការ គិ​តដែលមា​នលក្ខណៈដដែលៗ និងការពារការមានកំហុសក្នុងពេលគិតជាដើម"។ ក្បាច់នព្វន្ត, រូបមន្ដ, តារាមាត្រ និងគ្រឿងយន្ដអាទីគីថេរា(ដែល ការកំណត់មកពីប្រហែល១៥០-១០០BC) ជាឧទាហរណ៍នៃម៉ាស៊ីគិតលេខដោយស្វ័យប្រវត្ដិ។

ការរៀបចំកម្មវិធី មនុស្សមិនត្រូវការម៉ាស៊ីនដែលធ្វើការដូចគ្នា និងដដែលៗទេ។ មនុស្សភាគច្រើនចង់ប្រាប់ទៅម៉ាស៊ីនរបស់ពួកគេអោយធ្វើនូវអ្វីបានច្រើន និងឆាប់ រហ័ស។ ឧទាហណ៍ថា ពួកគេចង់ប្រាប់ទៅកម្មវិធីចាក់តន្រ្ដីដើម្បីអោយវាលេង បទផ្សេងៗគ្នា ហើយបានជារៀងរហូត។ ពួកគេចង់អោយកម្មវិធីអាច ចាក់បទចំរៀងតាមលំដាប់និង លេងគ្រប់ពេលវេលា។ នេះគឺជាផ្នែកមួយនៃប្រវត្ថិកុំព្យូទ័រត្រូវបានគេហៅថា ប្រវត្ថិនៃភាពដែលម៉ាស៊ីនអាចរៀបចំ កម្មវិធីបាន ដែលជាប្រយោគគំនិតរវើរវាយ សំរាប់ ប្រវត្ថិនៃម៉ាស៊ីនដែលយើងអាចរៀបតាមលំដាប់នូវភាសារបស់ពួកគេ ប្រសិនបើយើងស្គាល់ពី របៀបនិយាយរបស់ពួកវា។ ឧទាហណ៍​ដំបូង​ដែលត្រូវបានបង្កើតឡើងដោយ វិរជនអាលិចសានដ្រា(c.10-70 AD) ។ គាត់បានបង្កើតម៉ាស៊ីនល្ខោន ដែលបានរៀបចំក្នុងការលេងចំនួន១០នាទី ហើយបានធ្វើការងារដោយប្រព័ន្ធសាំញ៉ាំដោយខ្សែ និង​​ស្គរ។ ខ្សែ​និង​ស្គរ​ទាំងអស់នេះត្រូវបានក្លាយ ជាភាសារបស់ម៉ាស៊ីន ពួកគេបានប្រាប់នូវអ្វីដែលម៉ាស៊ីនបានធ្វើ និងនៅពេលណា។ មនុស្សខ្លះប្រកែកគ្នាថា នេះជាកម្មវិធីដំបូងរបស់ម៉ាស៊ីន។ អ្នកវិទ្យាសាស្រ្ដភាគច្រើនបានព្រមព្រៀងថា ជាពេលការដាក់ក្នុងប្រាសាទ ជាពេលនៃតារាសាស្រ្ដដែលបានបង្កើតដោយ អាល់ចាសារី នៅក្នុង ឆ្នាំ1206 គឺជាលើកដំបូងដែលបានស្គាល់ពី​ភាសារបស់កុំព្យូទ័រ។ វាបានបង្ហាញពីចក្ររាសី នៃដួងព្រះអាទិត្យ និងផ្លូវគោចរនៃព្រះចន្ទ ។ រូបរាង មួយចំហៀងនៃ​ព្រះចន្ទ ដែលអ្នកចង្អុលបង្ហា​ញបានធ្វើ​ដំណើរ​ឆ្លង់កាត់ផ្លូវចូលដែលបានបង្កើត​ ឡើងនូវទ្វារ​ខ្លះដើម្បីបើកជារៀងរាល់ម៉ោង ។ អ្នកលេង ភ្លេងចំនួនប្រាំនាក់ដែលបាន​លេងតន្រ្ដីនៅពេលមាន​គំនាប​ចំពោះពួកគេ។ រយៈពេលចេះតែផ្លាស់ប្ដូរពីថ្ងៃទៅយប់និងពីរយប់ទៅថ្ងៃ បានធ្វើអោយ មានការផ្លាស់ប្ដូរកម្មវិធីជារៀងរាល់ថ្ងៃ នៅក្នុងលំដាប់របស់ពេលវេលារហូតដល់ឆ្នាំ។

កុំព្យូទ័រអាណាឡក និង ឌីជីថល នៅដើមពាក់កណ្ដាលសតវត្សទី២០ អ្នកវិទ្យាសាស្រ្ដភាគច្រើនចាប់ផ្ដើមធ្វើការជាមួយកុំព្យូទ័រ ពីរព្រោះអ្នកវិទ្យាសាស្រ្ដមានតួលេខជាច្រើន ហើយ ចង់​ចំណាយ​ពេលជាច្រើនរបស់ពួកគេក្នុងការគិតអំពីអាថ៍កំបាំ​ងរបស់ពិភពលោកជំ​ នួយការ​ចំ​ណាយ​ពេលជាច្រើនម៉ោងដើម្បីគិតទិន្នន័យបញ្ចូល នោះទេ។ដូច្នេះពួកគេបានប្រើកុំព្យូទ័ររួមគ្នាជាច្រើន។កុំព្យូទ័រទាំងនោះបានប្រើជាអាណាឡកវង់ជុំវិញ ដែលធ្វើអោយកម្មវិធីមានការលំបាកហើយពិបាកក្នុងការប្រើ។ បន្ទាប់មកនៅក្នុងអំឡុងឆ្នាំ១៩៣០ , ពួកគេបានបង្កើតឌីជីថលកុំព្យូទ័រ ដែលកុំព្យូរទាំងអស់មានកម្មវិធីច្រើនទំនើប និងងាយស្រួលប្រើជាងមុន។

0 comments:

Post a Comment

Share Your Kind views:

Share

Twitter Delicious Facebook Digg Stumbleupon Favorites