នគរបាល ប៉ុស្ដិ៍រដ្ឋបាល ផ្ទះព្រៃ ឃាត់ខ្លួន មេកន្ទុយលេខ ពីរនាក់ បញ្ជូនមកស្នង ការដ្ឋាន នគរបាលខេត្ដ ចាត់ការបន្ដ
ពោធិ៍សាត់ ៖ ជនសង្ស័យប្រុសស្រី ២ នាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្ដិ៍រដ្ឋបាល ផ្ទះព្រៃ នៃអធិការដ្ឋាននគរបាល ក្រុងពោធិ៍ សាត់ ឃាត់ខ្លួនកាលពីវេលាម៉ោង ១៥ និង ៤៤នាទីល្ងាច ថ្ងៃទី១២ ខែមករា ឆ្នាំ២០១២ ខណៈដែលពួកគេទាំងពីរ នាក់ កំពុងអង្គុយកត់កន្ទុយលេខ នៅក្នុងផ្សារថ្មី ពោធិ៍សាត់ ។
លោកអនុសេនីយ៍ទោ ប៉ិច ស៊ីផាន់ នាយ ប៉ុស្ដិ៍ផ្ទះព្រៃ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា ការឃាត់ខ្លួនជនសង្ស័យ ២ នាក់នេះ គឺយោងតាមបញ្ជាពីលោក ព្រះរាជ អាជ្ញាខេត្ដពោធិ៍សាត់ និងលោកវរសេនីយ៍ ត្រី ឡែន សុង អធិការនគរបាលក្រុង ។
លោកនាយប៉ុស្ដិ៍ដដែល ក៏បានបញ្ជាក់ឱ្យ ដឹងទៀតថា ក្នុងការចុះឃាត់ខ្លួនជនសង្ស័យ កត់កន្ទុយលេខនោះ សមត្ថកិច្ចបានរឹបអូស វត្ថុតាងមួយចំនួន រួមមាន លុយខ្មែរចំនួន ៨៥ម៉ឺន២ពាន់៤រយរៀល, លុយដុល្លារ ២៩ ដុល្លារ កាបូបធំ តូច ២, ក្រដាសផ្ដាន ២ សន្លឹក, សៀវភៅកត់កន្ទុយលេខ២ក្បាល, សៀវភៅកាតុង សម្រាប់ឡើងមេធំ១, ប៊ិច ៤ដើម និងបន្ទាត់១ផងដែរ ។
លោកនាយប៉ុស្ដិ៍ ក៏បានឱ្យដឹងដែរថា ជនសង្ស័យ២នាក់ ដែលសមត្ថកិច្ចរបស់ លោកឃាត់ខ្លួនបាននោះ រួមមាន ១-ឈ្មោះ នង ចន្ថា ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅ ភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុង ខេត្ដ ពោធិ៍សាត់ និងទី២-ឈ្មោះ សុវណ្ណ ដារ៉ា ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុង ខេត្ដពោធិ៍សាត់ ។
ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ត្រី ឡែន សុង អធិការនគរបាលក្រុង បានឱ្យ ដឹងថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថ កិច្ចរបស់លោក កំពុងកសាងសំណុំ រឿងបញ្ជូន ទៅកាន់ការិយាល័យកណ្ដាល នគរបាល យុត្ដិធម៌ នៃស្នងការដ្ឋាននគរបាល ខេត្ដ ពោធិ៍សាត់ ដើម្បីចាត់ការបន្ដ តាមនីតិវិធី ៕



ប៉ូលិសព័ទ្ធកុដិវត្តជម្ពូព្រឹក្សា ក្មេងស្រី២នាក់ចោទប្រកាន់សង្ឃ៦អង្គថារំលោភ ព្រះមេគណ និងធម្មការមិនព្រមផ្សឹក
ខេត្តស្វាយរៀង ៖< ក្មេងស្រី២នាក់បាន ចោទប្រកាន់សង្ឃ៦អង្គពីបទរំលោភ ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១០ វិច្ឆិកា ២០១១ វេលាម៉ោងប្រមាណពី៩និង៣០នាទីទៅម៉ោង១០យប់ នៅវត្តជម្ពូព្រឹក្សា ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
បើតាមមន្ត្រីប៉ូលិសឱ្យដឹងថា ក្មេងស្រីទាំង២នាក់នេះ ម្នាក់អាយុ១៣ឆ្នាំ និងម្នាក់ទៀតអាយុ១៧ឆ្នាំ ។< តាមការចោទប្រកាន់ថា នាយប់ថ្ងៃទី១០ វិច្ឆិកា នោះ នៅក្នុងវត្តជម្ពូព្រឹក្សា មានរៀបចំពិធីបុណ្យអកអំបុក សំពះព្រះខែ និងមានជួលធុងបាស់ រាំលេងកម្សាន្តផង លុះនៅម៉ោងប្រមាណ៩និង៣០នាទីយប់ ក្មេងស្រីទាំង២នាក់ដើរទៅលេងនៅកែងព្រះវិហារ ក៏ត្រូវសង្ឃ១អង្គហៅទៅនិយាយលេងនៅខាងកើតព្រះវិហារ បន្ទាប់មក ក៏ចាប់ក្មេងស្រីទាំង២នាក់នេះចង រួចអូសទៅខាងជើងទីប៉ាឆា និងចាប់រំលោភតែម្តង។ បន្ទាប់មកនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រក៏មាន ការភ្ញាក់ផ្អើល ហើយឪពុកក្មេងស្រីបានប្តឹងសមត្ថកិច្ច និងក្រោយមកមានសង្ឃ២អង្គបានរត់ចេញពីវត្តទៅពួនសំងំនៅផ្ទះ ឈ្មោះមុំ ស្ថិតនៅខាងជើងវត្តប្រមាណ៥០ម៉ែត្រ ។
ពេល សមត្ថកិច្ចសាកសួរ សង្ឃទាំង២អង្គឆ្លើយថា មកពីភ្នំពេញ មកលេងបងប្អូន ទើបមកសឹងតាមផ្ទះបែបនេះ តែពេលសមត្ថកិច្ចសាកសួរម្ចាស់ផ្ទះបែរជាឆ្លើយផ្ទុយគ្នាថា មិនមែនសាច់ញាតិទេ ហើយក៏ពុំបានដឹងថា មានសង្ឃមកសឹងក្រោមផ្ទះដែរ។
ប្រភពព័ត៌មានដដែលបន្តថា ក្រោយពីមានការឆោឡោបែបនេះ សមត្ថកិច្ចក៏បានព័ទ្ធការពារនៅក្នុងវត្តរហូតដល់ព្រឹក ថ្ងៃទី១១ វិច្ឆិកា និងចាប់បានកូនសិស្សលោកម្នាក់ដែលទិញស្រាបៀរយកទៅផឹកក្នុង កុដិ និងសារភាពថា បានផឹកជាមួយសង្ឃជាច្រើនអង្គ។ សមត្ថកិច្ចបានឱ្យក្មេងស្រីចង្អុលសង្ឃដែលធ្វើសកម្មភាពចាប់ រំលោភកាលពីយប់ និងមានការចង្អុលសង្ឃចំនួន៥អង្គ។ ទោះបីជាបែបណា ព្រះមេគណ អនុគណ និងមន្ត្រីធម្មការមិនព្រមផ្សឹកតាមការចោទប្រកាន់នេះទេ ដោយទាមទារឱ្យសមត្ថកិច្ចធ្វើកោសល្យវិច័យឱ្យបានត្រឹមត្រូវ និងយកដីកាពីព្រះរាជអាជ្ញាទើបយល់ព្រម។ ការប្រទាំងប្រទើសតាមផ្លូវអាណាចក្រ និងពុទ្ធចក្រនេះ បានអូសបន្លាយរហូតដល់ម៉ោង៣និង១៥នាទីរសៀល ទើបសមត្ថកិច្ចយកដីកាពីព្រះរាជអាជ្ញាមកប្រគល់ដល់ចៅអធិ ការ ដែលជាព្រះមេគណផងដែរ តែព្រះអង្គបានសុំឱ្យបង្ហាញការធ្វើកោសល្យវិច័យលើក្មេង ស្រីទាំង២នាក់សិន ទើបផ្សឹក។ ចំពោះកោសល្យវិច័យរបស់ពេទ្យវិញ បានបង្ហាញថា មានរបួស និងស្លាកស្នាមផ្លូវភេទប្រាកដមែន តែទុកពិនិត្យដល់ថ្ងៃចន្ទ ទី១៤ វិច្ឆិកា ទើបចុះហត្ថលេខា ដូច្នេះក៏មិនអាចយកជនសង្ស័យទៅបានដែរ។ រីឯប្រជាពលរដ្ឋជាពុទ្ធបរិស័ទប្រមាណ២០០នាក់ បានមកព័ទ្ធចោមរោមអត់បាយក្រហាយទឹកតាំងពីព្រឹកព្រលឹមទល់ ល្ងាច រហូតដល់អ្នកខ្លះចង់ធ្វើបាតុកម្មចាប់លោកដោយខ្លួនឯងទៀត ផង។
សង្ឃដែលត្រូវចោទប្រកាន់នេះមាន១-នាមខាត់ វណ្ណៈ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ២-នាមឌុន សុខគា អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ៣-នាមនៅ ទុត អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងរ៉ៃ ឃុំក្រោលគោ ស្រុកស្វាយជ្រំ។ សង្ឃទាំង៣អង្គនេះរៀននៅសាលាបាលីក្នុងវត្តជម្ពូព្រឹក្សា ហើយក្នុងចំណោមនេះមានសង្ឃ១អង្គសារភាពថា បានប្រព្រឹត្ត រីឯ២អង្គទៀត មិនបានសារភាពទេ។ ចំណែកសង្ឃ៣អង្គទៀតមិនត្រូវបានចោទប្រកាន់ទេ ដោយសារព្រះអនុគណរារាំងមិនឱ្យសាកសួរ។ ចំពោះសមត្ថកិច្ចវិញបានប្រាប់ឱ្យដឹងថា ក្មេងស្រីឆ្លើយថា សង្ឃ៤អង្គបានចាប់រំលោភពួកគេទាំងពីរនាក់ ដោយពេលម្នាក់ចាប់រំលោភ គឺ២នាក់ទៀត ជាអ្នកមើលផ្លូវ រហូតឪពុកបាត់កូនយូរពេកក៏ទៅតាម ទើបបែកការណ៍ និងមានការឆោឡោឡើង។ គិតត្រឹមវេលាម៉ោង៦ល្ងាចក្នុងថ្ងៃដដែលការប៉ុនប៉ងនាំខ្លួនសង្ឃ ជាប់ចោទមិនត្រូវបានព្រះមេគណអនុញ្ញាតទេ ដោយព្រះអង្គមិនព្រមចាប់ផ្សឹក និងមិនអនុញ្ញាតឱ្យចាប់ ព្រោះព្រះអង្គសំអាងថា ការចោទប្រកាន់រំលោភនោះ គ្រាន់តែជាការចោទពីភាគីម្ខាង ហើយមិនបានឃើញជាក់ស្តែង ជាទីកំបាំងមិនគួរឱ្យទុកចិត្តបានគឺមិនអាចផ្សឹកបានឡើយ។ ដោយឡែកសមត្ថកិច្ចក៏មិនអាចចាត់ការបែបណាមួយបានទេ តែក៏បានតម្រូវឱ្យមានការផ្តិតមេដៃធានាដល់សង្ឃជាប់ ចោទមិនឱ្យបាត់ខ្លួនចេញពីវត្ត គឺត្រូវតែទទួលខុសត្រូវ។ តាមការកត់សម្គាល់ នេះជាលើកទី១ហើយដែលមានការវិវាទគ្នាបែបនេះ រវាងសមត្ថកិច្ច និងព្រះសង្ឃក្នុងនីតិវិធីឃាត់ខ្លួនបុគ្គលជាសង្ឃលើបទ ចោទប្រកាន់ពីការចាប់រំលោភ៕
ពិធីបុណ្យនៅរាជធានីភ្នំពេញឆ្នាំនេះមានប្រជាពលរដ្ឋដើរកម្សាន្តប្រមាណ1លាននាក់

រាជធានីភ្នំពេញ ៖ សម្រាប់ព្រះរាជពិធីបុណ្យជាតិធំៗឆ្នាំ២០១១នេះ ស្របថ្ងៃគ្នា ទោះបីជាព្រះរាជពិធីបុណ្យអុំទូកត្រូវបានរាជរដ្ឋាភិបាលផ្អាកក្តី តែពិធីបុណ្យឯករាជ្យជាតិ ពិធីបុណ្យអកអំបុក និងសំពះព្រះខែ តាមប្រពៃណីទំនៀមទម្លាប់នៅតែប្រារព្ធ ហើយស្របថ្ងៃជាមួយពិធីបុណ្យអុំទូកនោះដែរ។ សម្រាប់រាជធានីភ្នំពេញបានធ្វើពិធីបុណ្យខាងលើនេះទៅតាមប្រពៃណី ជាធម្មតា ដោយមានការរៀបចំឱ្យមានការប្រគំតន្ត្រី ការតាំងពិព័រណ៍លក់ទំនិញ ដើម្បីឱ្យប្រជាពលរដ្ឋដែលខ្លះជាមន្ត្រីរាជការ កម្មករ និយោជិត ដែលបានឈប់សម្រាកទៅទស្សនាកម្សាន្តឱ្យបានសប្បាយរីករាយ។
ជាក់ស្តែង នៅយប់ថ្ងៃទី១ និងថ្ងៃទី២ (ថ្ងៃទី៩-១០ វិច្ឆិកា ២០១១) មានប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តយ៉ាងច្រើនកុះករ គឺនៅយប់ថ្ងៃទី១ ប្រមាណជិត១លាននាក់ និងនៅយប់ថ្ងៃទី២ ប្រមាណ១លាននាក់។ ទោះជាយ៉ាងណា អាជ្ញាធររាជធានីភ្នំពេញ មានការរៀបចំ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ល្អ ដោយពុំមានហេតុការណ៍អ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ មានន័យថា សន្តិសុខល្អ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អាជ្ញាធររាជធានីភ្នំពេញបានត្រៀមកម្លាំងដែលជាសមត្ថកិច្ចនគរបាល ប្រមាណជាង៥ពាន់នាក់ ក្នុងនោះមានមន្ត្រីនគរបាលចរាចរសម្រាប់សម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ នគរបាលសម្រាប់សន្តិសុខសង្គម ដែលមានការត្រួតពិនិត្យ ចាត់កម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា ទៅតាមផែនការណែនាំរបស់លោកកែប ជុតិមា ប្រធានគណៈអភិបាលរាជធានីភ្នំពេញ ។
ឆ្នាំនេះការ តាំងពិព័រណ៍លក់ទំនិញនៅតាមស្តង់នានាតាមសួនច្បារសាធារណៈ ក្នុងរាជធានីភ្នំពេញត្រូវបានផ្អាក ប៉ុន្តែស្តង់ទាំងនោះភាគច្រើនត្រូវបានប្តូរទៅតាំងលក់នៅ ក្នុងតំបន់កោះពេជ្រវិញ ចំណែកឯនៅលើសួនច្បារមុខវត្តបទុមវតី មានការប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ ដូចរាល់ឆ្នាំ។
លោកកើត ឆែ នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យកោះសន្តិភាពដឹងតាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី១១ វិច្ឆិកា ថា ទោះជាព្រះរាជពិធីបុណ្យអុំទូកត្រូវបានផ្អាកក្តី តែពិធីបុណ្យជាតិនានាស្របជាមួយពិធីបុណ្យនេះអាជ្ញាធរ រាជធានីភ្នំពេញចាំបាច់ត្រូវតែរៀបចំដើម្បីបង្កលក្ខណៈដល់ ប្រជាពលរដ្ឋបានកម្សាន្តសប្បាយ។ សម្រាប់ប្រជាពលរដ្ឋដើរកម្សាន្តសប្បាយ ជាពិសេសនៅយប់ថ្ងៃទី២ មានប្រមាណ១លាននាក់ ចំណែកឯការរក្សាសន្តិសុខសណ្តាប់ធ្នាប់សម្រាប់មន្ត្រីនគរបាល យើងត្រូវប្រើកម្លាំងចំនួន៥ពាន់នាក់ ហើយគិតត្រឹមថ្ងៃទី២ យើងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ៕
ខេត្តព្រះសីហនុប្រារព្ធបុណ្យអុំទូកនៅព្រែកទឹកសាប ឃុំរាម ស្រុកព្រៃនប់

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី៩ វិច្ឆិកា
នៅចំណុចព្រែកទឹកសាប ស្ថិតក្នុងភូមិស្មាច់ដែក ឃុំរាម
ស្រុកព្រៃនប់ មានរៀបចំពិធីអបអរសាទរពិធីបុណ្យអុំទូក
បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលជាបុណ្យប្រពៃណីជាតិ
ក្រោមការអញ្ជើញចូលរួមពីលោកស្បោង សារ៉ាត អភិបាលខេត្ត លោកសូ
ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត
លោកស្រីប្រធានក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក
ប្រធាន អនុប្រធានមន្ទីរការិយាល័យ អង្គភាពជុំវិញខេត្ត មេឃុំ
និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។តាមរបាយការណ៍ពីមន្ទីរអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ការប្រារព្ធពិធីបុណ្យអុំទូកនាឆ្នាំនេះ គឺមានទូកចូលរួមប្រណាំងចំនួន៣២ទូក មកពីអង្គភាព មន្ទីរ និងការិយាល័យជុំវិញខេត្ត ក្នុងនោះមានប្រភេទទូកផ្កាចារ ផ្នែកបុរសមានចំនួន១៦ទូក ទូកនារីមាន២ទូក ចំណុះអ្នកអុំមាន៥នាក់។ ចំណែកប្រភេទទូកមាឌមានតែផ្នែកបុរសទេ ចំណុះអ្នកអុំមាន៥នាក់ដូចគ្នា មានចំនួន៥ទូក ប្រភេទទូកចែវផ្នែកបុរសមានចំណុះអ្នកអុំពីរនាក់មាន៩ទូក ហើយការប្រណាំងនោះមានចម្ងាយ៥០០ម៉ែត្រ។ ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញប្រឹងអស់ពីកម្លាំងកាយចិត្តពី សំណាក់ក្រុមកីឡាករ និងក្រោមការស្រែកហ៊ោកញ្ជ្រៀវអបអរសាទរផង ថែមទាំងបានឧបត្ថម្ភជាប្រាក់ភ្លាមៗដល់កីឡាករទូកពីសំណាក់ គណៈអធិបតី ក៏ដូចជាប្រជាពលរដ្ឋដែលបាននិងកំពុង ទស្សនា។
ការប្រកួតនៅ ថ្ងៃទី២ដែលជាថ្ងៃបញ្ចប់ ជាលទ្ធផលក៏បានប្រកាសដោយលោកកែវ ឡាយ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ថា តាមការប្រណាំងទូកមានរយៈពេលពីថ្ងៃនេះ ជាលទ្ធផលលេខ១ ប្រភេទទូកផ្កាចារមានចំនួន៤ទូក ប្រភេទទូកមាឌផ្នែកបុរសចំនួន១ទូក និងផ្នែកនារីមាន១ទូក។ ចំណាត់ថ្នាក់លេខ២ប្រភេទទូកផ្កាចារមានចំនួន៤ទូក រីឯប្រភេទទូកមាឌពុំបានជាប់ចំណាត់ថ្នាក់លេខ២ទេ ចំណាត់ថ្នាក់លេខ៣ ប្រភេទទូកផ្កាចារមានចំនួន៣ទូក និងប្រភេទទូកមាឌមានចំនួន១ទូក។
នៅក្នុងឱកាសដ៏មហោឡារិកពោរពេញដោយភាពសប្បាយ រីករាយនោះ លោកស្បោង សារ៉ាត អភិបាលខេត្តបានអញ្ជើញឡើងមានមតិសំណេះសំណាលរៀបរាប់ពីប្រ វត្តិនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលជាបុណ្យប្រពៃណី និងបានប្រកាសជូនជារង្វាន់ដល់ទូកដែលទទួលជ័យលាភី និងរង្វាន់លួងចិត្តដល់ទូកដែលពុំបានជាប់ ក្នុងនោះមានសំណាត់ថ្នាក់លេខ១ ទាំងទូកផ្កាចារនិងទូកមាឌ ទាំងផ្នែកបុរស ផ្នែកនារីមួយទូកៗទទួលបានប្រាក់ចំនួន៣០ម៉ឺនរៀល ចំណាត់ថ្នាក់ទី២ ទូកនីមួយៗទទួលបានប្រាក់ចំនួន២០ម៉ឺនរៀល ចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់១៥ម៉ឺនរៀល រីឯទូកដែលពុំបានជាប់ចំណាត់ថ្នាក់ ជូនជារង្វាន់លួងចិត្តក្នុងទូកមួយទទួលបានប្រាក់១០ម៉ឺនរៀល។
បន្ទាប់ពីជូនរង្វាន់ដល់កីឡាកររួចប្រទីបក៏ចាប់ ផ្តើមបណ្តែតសន្សឹមៗ ហើយកាំជ្រួចក៏ចាប់ផ្តើមបាញ់បង្ហោះឡើងលើបែកផ្កាភ្លើងចម្រុះ ពណ៌ បន្ទរដោយសំឡេងស្រែកអបអរសាទរពីសំណាក់ក្រុមកីឡាករ និងអ្នកចូលរួមទស្សនាយ៉ាងកងរំពង៕
គ្រោះថ្នាក់ចរាចរណ៍២ករណីស្លាប់២របួស៤នាក់លើផ្លូវជាតិលេខ៧
ខេត្តកំពង់ចាម ៖
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បានកើតឡើងចំនួន២ករណី
នៅលើកំណាត់ផ្លូវជាតិលេខ៧ គឺនៅស្រុកកំពង់សៀម និងស្រុកមេមត់
បានឆក់យកអាយុជីវិតមនុស្សចំនួន២នាក់ និងរងរបួស៤នាក់។
ករណីទី១ ត្រូវបានសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា
បុរស២នាក់ជិះម៉ូតូបុកទ្វាររថយន្តផ្លោងខ្ទាតមកចិញ្ចើម
ថ្នល់ដោយម្នាក់សន្លប់ និងម្នាក់ទៀតរបួស
ឯរថយន្តត្រូវបានប្រជាពលរដ្ឋឃាត់។
អ្នកបើកបររថយន្តកាមរីឈ្មោះហុង ហ៊ាង ភេទប្រុស អាយុ៣៦ឆ្នាំ
រស់នៅស្រុកស្នួល ខេត្តក្រចេះ ប្រាប់ឱ្យដឹងថា
គាត់បានបើករថយន្តចេញពីផ្ទះបងប្អូននៅភូមិត្រពាំងជ្រៃ
ឃុំក្រឡា ដោយនៅលើរថយន្តមានគ្នាចំនួន៣នាក់
បើកបរតាមបណ្តោយជាតិលេខ៧ ត្រឡប់ទៅផ្ទះវិញ ក្នុងល្បឿនយឺតៗ
ហើយស៊ីញ៉ូភ្លើង
ដើម្បីឈប់ខាងស្តាំដៃអែបនឹងចិញ្ចើមថ្នល់។
គ្រាន់តែប្អូនស្រីបើកទ្វាររថយន្តមិនទាន់នឹងបានចេញមក
ក្រៅផង ស្រាប់តែមានម៉ូតូ១គ្រឿង បើកមកពីទិសខាងលិចទៅកើត
ស្របទិស នឹងរថយន្តដែរ
បានមកបុកទ្វាររថយន្តលាន់ក្ឌាំងតែម្តង
ជាហេតុបណ្តាលឱ្យរងរបួសទាំង២នាក់
ភ្លាមៗនោះគាត់បើករថយន្តទៅមុខបន្តិច
ក៏ឈប់រត់មកជួយអ្នករងគ្រោះ។លោកវរសេនីយ៍ត្រីប៉ាក ជាតិ អធិការនគរបាលស្រុកកំពង់សៀម ប្រាប់ថា អ្នករងគ្រោះដែលជិះម៉ូតូបុកទ្វាររថយន្តគឺ ១-ឈ្មោះយ៉ាន់ គឹមហ៊ាន ភេទប្រុស អាយុ៤០ឆ្នាំ និងឈ្មោះចាន់ សុខា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម រងរបួស និងសន្លប់ត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។ ចំពោះករណីទី២ ត្រូវបានលោកវរសេនីយ៍ ត្រីឯម កុសល អធិការនគរបាលស្រុកមេមត់ប្រាប់ឱ្យដឹងដែរថា នៅវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១០ វិច្ឆិកា ២០១១ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិក្តុលផ្សារ ឃុំទន្លូង ស្រុកមេមត់ មានគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងដោយម៉ូតូ C 125 ពណ៌ខ្មៅ បុកគ្នាយ៉ាងពេញទំហឹងជាមួយនឹងម៉ូតូម៉ាក Cub 90 ពណ៌ទឹកប្រាក់ បណ្តាលឱ្យស្លាប់២នាក់ភ្លាមៗ ១-ឈ្មោះទៀង មនោ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្អក ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ២-ឈ្មោះឌៀង ស ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិសង្គម ឃុំទន្លូង ស្រុកមេមត់ ចំណែកអ្នករងរបួសវិញ១-ឈ្មោះអុី រ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសង្គមកណ្តាល ឃុំទន្លូង ២-ឈ្មោះឡោក អាច ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសង្គមកណ្តាល ឃុំទន្លូងដែរ។ ម៉ូតូបង្កទាំងពីរគ្រឿងត្រូវបាននាំទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមច្បាប់៕











0 comments:
Post a Comment